ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិន​ថា​ជា​ស្ត្រី​បុរស​ទេ​គឹ​ងាយ​ជួប​បញ្ហា​មិនល្អ​មួយចំនួន​ចូល យាយី ណាស់ដែរ ម្ល៉ោះហើយ​បើ​ឃើញ​ថាបើ​មិន​ខិតខំ​ស្រ​វ៉ា​ស្រ​ទេញ​ទេ ពិតជា​ជួប​ផល​លំបាក​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដោយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរ​គួរ​ជាទី​កត់សម្គាល់​ឡើយ​។​សម្រាប់​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ក្នុងអំឡុងពេល​នេះដែរ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស ហើយ​អាច​បង្កជម្លោះ​ច្រើន ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត ហើយ​បណ្តោយ​តាម​ហិង្សា​ទេ ពិតជា​កើតរឿង​រាវ​នាំ អំពលទុក្ខ យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​គឺ​ពុំមាន​អ្វី​ចូលមក​នាំ​រកាំចិត្ត​ច្រើន​ឡើយ​៕

​ឆ្នាំឆ្លូវ​

 

​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ​ងាយ​កើត​ជម្លោះ​វិវាទ​ដោយ​ពាក្យសម្តី​ណាស់ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ការនិយាយ​ទៅកាន់​គ្នា​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​នៅថ្ងៃនេះ​បញ្ហា​ការងារ និង សុខភាព​មិន​ចោទ​ជា​អ្វី​លំបាក​ក្នុងការ​រែកពន់​ទេ​ព្រោះ​ថាបើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរលេង​ពាសវាល​កាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ តែង​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​ប្រាស្រ័យ ទាក់ទង​បញ្ហា​ប្រាក់កាស ​និង​ការផ្សះផ្សា​ជម្លោះ​វិវាទ អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន និង ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ឱកាស​មួយ​ល្អ​គ្រាន់​ជាទី​ពេញចិត្ត​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​បញ្ហា​រដិបរដុប​ធ្វើឱ្យ​ងាយ​កើតជា​បញ្ហា និង​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី ។​ការប្រកប​ការងារ​បើ​លោកអ្នក​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ទៅរួច​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​លុបបំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ដែល​មិន​សម​ហេតុផល​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស ឃើញថា​លោកអ្នក​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ច្រើន​បន្តិច ពិសេស​បញ្ហា​ការមិន​សូវ​ចេះ​យោគយល់​គ្នា​នៅផ្ទះ​សម្បែង​តែម្តង​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ច្រើន​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកដុះដាល​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​។​
សម្ព័ន្ធ​ស្នេហា កំលោះ​ក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តី​មានការ​ប្រឆាំង និង មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ក្រែង​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។​ការបំពេញ​ការងារ​ដូច្នេះ​ដែរ ត្រូវ​យកចិត្តទុកដាក់ ហើយ​បើសិន​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស និង​ត្រូវ​របូត​ចេញពី​ដៃ​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់ ហើយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​មិន​ជួប​រឿង​រាវ​ដែលថា​ចាញ់​ប្រៀប​គេ​ឬ​ត្រូវគេ​ព្យាបាទ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​បើ​មាន​ក្រុមមនុស្ស​មក​និយាយ​ដើម្បី​បញ្ឆេះ​បញ្ហា​អ្វីមួយ​មិនត្រូវ​ចេះតែ​ជឿ​ឬ​លោត​តាម​ការ​ញុះញង់​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​បង្កើត​រឿង​រាវ​ដាក់ខ្លួន ហើយ​គេ​បែរជា​ទទួលផល​ប្រយោជន៍​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន ឯ​ចំណូល​តិច ហើយ​ពិសេស​បើ​មាន​ការធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ច្រើន​ត្រូវ​រាំងស្ទះ​ទៀតផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​អាចមាន​មនុស្ស​ភេទ​ផ្ទុយគ្នា​មក​ទំនាក់ទំនង​ច្រើនតែ​ស្ត្រី​ចូរ​ប្រយ័ត្ន​ធ្លាក់ចូល​អន្ទាក់​ប្រុស​ព្រាន ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ពពែ ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង និង​ត្រូវ​ចេះ​ក្រែង​ចិត្ត​អ្នកដទៃ​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ប្រយ័ត្ន​ការបាត់បង់​ប្រាក់កាស និង​ការ​ចាញ់​ប្រៀប​អ្នកដទៃ​ដោយសារ​ភាពមិន​បានគិត​គ្រប់​ជ្រុងជ្រោយ​ឬ​ចាញ់​ប្រាជ្ញា​គេ​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើនជាង​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ក្តី ប៉ុន្តែ​បញ្ហា​សុខភាព​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​ផងដែរ​។​ការប្រកប​ការងារ​មាន​ភាព ដុះដាល និង​កិច្ចការ​អ្វី​ក៏​លោក​អាច​ទម្លុះទម្លាយ និង​យក​ជោគជ័យ​បាន​មួយចំណែក​ធំ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​រួច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មិន​ងាយ​ឆាប់​ចប់ ហើយ​កើត​បញ្ហា​ច្រើន​ទៀតផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​នាំ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស ឬ ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ​ចូល​ញាំញី ឬ​មាន​បញ្ហា​មិនសូវ​លោះ​ពេលវេលា នោះ​នាពេលនេះ​ចាប់ផ្តើម​ធូរស្បើយ ហើយ​ចង់​ធ្វើ​អ្វីៗ​ក៏​គ្រាន់​មាន​ភាព​សុខដុម​បន្តិច​វិញ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បញ្ហា​ឧបទ្រព និង រឿង​រាវ​អាក្រក់ៗ​ដែល​ធ្លាប់​កើត​កាល​ពីមុនមក​បាន​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ទៀតផង​។​សម្រាប់​ការប្រកប​ការងារ ពិសេស បុរស​វិញ​រឿង​រាវ​ធ្លាប់តែ​តានតឹង ក៏បាន​ប្រែ​មក​ធូរស្បើយ ហើយ​អាច​ទទួលជោគជ័យ​ការងារ​ឡើងវិញ​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នា​ធ្វើឱ្យមាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​៕