​ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ក្នុងការ​ពន្យារពេល​ដំណើរការ​ឆ្នាំ​សិក្សា ២០២១-២០២២ នៅតាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ម​ត្តេ​យ្យ​សិក្សា បន្ទាប់ពី​ការ​ដំណើរការ មិនសូវ​រលូន​ល្អ នា​កន្លងមក​រួចមក​។

​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ បានឱ្យដឹងថា បន្ទាប់ពី​ការរៀន និង​បង្រៀន ក្នុង​ឆមាស​ទី​១ ឆ្នាំ​សិក្សា ២០២១-២០២២ មានដំណើរ​ការមិន​សូវ​រលូន ពោលគឺ សិស្ស​បាន​រៀន​តែ​ពាក់កណ្តាល ពេល​ប៉ុណ្ណោះ ចាប់ពី​ខែកុម្ភៈ ដល់​ដំណាច់​ខែមេសា ដោយសារ​ការរីក​រាល​ដាល​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង​។ ដើម្បី​ធានា​ឱ្យ​ការសិក្សា​របស់​សិស្ស​ប្រកបដោយ​គុណភាព បំពេញបាន​នូវ​គម្លាត សមត្ថភាព​ដែល​បាន​បាត់បង់ កន្លងមក ដោយសារ​សាលារៀន ផ្អាក​ដំណើរការ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ពន្យារពេល ដំណើរការ​ឆ្នាំ​សិក្សា ២០២១-២០២២ ដែល​គ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​៣១ ខែតុលា ទៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ វិញ​។ ចំពោះ​មហា​វិស្សមកាល ឆ្នាំ​សិក្សា ២០២១-២០២២ ចាប់ពី​ថ្ងៃទី​០១ ដល់​៣១ ខែធ្នូ ឆ្នាំ​២០២២​។

​ជាមួយគ្នានេះ ក្រសួង​អប់រំ បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា ឆ្នាំ​សិក្សា ២០២២-២០២៣ ក្រសួង​នឹង​ចេញ​សេចក្ដីណែនាំ​ជាថ្មី នៅ​ថ្ងៃ​ខាងមុខ​៕/V​