​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ញញួរ​ធំ West Ham បាន​ចុះហត្ថលេខា​ទិញ​ខ្សែការពារ​ឆ្វេង អេ​មឺ​សុន ផាល់​មឺ​រី (Emerson Palmieri) ពី Chelsea​ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​គេ​ដឹង​​ថា​មាន​តម្លៃ ១៥ លាន​ផោន​។​

​កីឡាករ​អន្តរជាតិ​អ៊ីតាលី​វ័យ ២៨ ឆ្នាំ​រូប​នេះ​ចូលរួម​ជាមួយ​ញញួរ​ធំ​ក្នុង​កិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​ជាមួយនឹង​ជម្រើស​បន្ត ១ ឆ្នាំ​ទៀត ក្នុងតម្លៃ ១៣ លាន​ផោន បូក​នឹង​តម្លៃ​បន្ថែម ២ លាន​ផោន​ទៀត​។​

​ផាល់​មឺ​រី​បាន​ចំណាយ​ពេលកាល​ពី​រដូវ​កាល​មុន​ខ្ចី​ជើង​នៅ Lyon ហើយ​បាន​ព្យាយាម​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង​នៅ Stamford Bridge ចាប់តាំងពី​ការផ្ទេរ​ពី Roma ក្នុង​ឆ្នាំ ២០១៨​។​

​ផាល់​មឺ​រី​បាន​និយាយថា “​ខ្ញុំ​មិន​អាច​ទ្រាំ​ចាំ​ដើម្បី​ចាប់ផ្តើម​លេង​ឱ្យ West Ham នោះទេ​”​។​

“​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​មក​ទីនេះ ហើយ​មក​ដល់​ទី​នេះ វា​ជា​ការ​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ វា​ជា​ក្រុម​ដ៏​ធំ ដូច្នេះ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​នៅទីនេះ ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់ហើយ​”៕

​អេ​មឺ​សុន ផាល់​មឺ​រី ផ្ទេរ​មក West Ham ជា​ផ្លូវការ