​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រោះរាំងស្ងួត​ក្នុង​រដ្ឋ​តិច​សាស់​បានធ្វើឱ្យ​រីង​ទន្លេ​មួយ​ដែល​ហូរ​កាត់​ឧទ្យាន​រដ្ឋ​ជ្រលង​ដាយ​ណូ​ស័រ ដោយ​បង្ហាញ​ឱ្យឃើញ​ដានជើង​សត្វ​ល្មូ​នយ​ក្ស​ដែល​ធ្លាប់​រស់នៅ​ទីនោះ​​ប្រហែល ១១៣ លាន​ឆ្នាំមុន​។​

​រូបថត ដែល​បង្ហោះ​លើ​ហ្វេ​សប៊ុក បានបង្ហាញ​ស្នាម​ម្រាមជើង​បី​នៅ​បាតទន្លេ​នៅ​រដ្ឋ​ភាគខាងត្បូង​សហរដ្ឋ​អាម៉េរិក​មួយ​នេះ​។ ចំណងជើង​រូបថត​សរសេរថា វា​គឺជា “​ដានជើង​ដាយ​ណូ​ស័រវែង​បំផុត​មួយ​ក្នុងពិភពលោក​”​។​

​លោកស្រី ស្តេ​ហ្វា​នី សាលី​ណាស់ ហ្គាសៀ (Stephanie Salinas Garcia) នៃ​នាយកដ្ឋាន​ឧទ្យាន​និង​សត្វព្រៃ​នៃ​រដ្ឋ​តិច​សាស់ បាន​និយាយថា​អាកាសធាតុ​រាំងស្ងួត​បាន​ធ្វើឱ្យ​លេចចេញ​ដានជើង​​ដាយ​ណូ​ស័រ​។​

​លោកស្រី​បាន​បន្តថា “​ដោយសារ​ស្ថានភាព​គ្រោះរាំងស្ងួត​ខ្លាំងពេក​ក្នុង​រដូវក្ដៅ​កន្លងមកនេះ ទឹកទន្លេ​បាន​រីងស្ងួត​អស់​ទាំងស្រុង​នៅ​ទីតាំង​ភាគច្រើន ដែល​អនុញ្ញាតឱ្គេ​រក​ឃើញដានជើង​ដាយ​ណូ​ស័រ​​ជាច្រើន​នៅ​ទីនេះ​ក្នុង​ឧទ្យាន​”​។​

​លោកស្រី​ហ្គាសៀ​បាន​និយាយថា “​នៅក្រោម​ស្ថានភាព​ទន្លេ​ធម្មតា ដានជើង​ថ្មីៗ​ទាំងនេះ​បាន​ស្ថិតនៅក្រោម​ទឹក ហើយ​ជាទូទៅ​ពោរពេញ​ទៅដោយ​ដី​ល្បាប់ ដែល​កប់​លើ​ពួក​វា​និង​មើល​មិន​ឃើញ​ទេ​”​។​

​ដានជើង​ភាគច្រើន​គឺ​របស់​ពូជ​ដាយ​ណូ​ស័រ Acrocanthosaurus ដែល​មាន​ទម្ងន់​ជិត ៧ តោន (៦.៣៥០ គីឡូក្រាម​) ពេល​វា​ពេញវ័យ និង​មាន​កម្ពស់ ៤,៥ ម៉ែត្រ​។​

​ដាយ​ណូស័​រមួយ​ទៀត​ឈ្មោះ Sauroposeidon ក៏​បន្សល់​ទុក​ដានជើង​នៅក្នុង​ឧទ្យាន​នេះដែរ​។ វា​មាន​កម្ពស់ ១៨ ម៉ែត្រ​និង​មាន​ទម្ងន់ ៤៤ តោន​ពេល​វា​ពេញវ័យ​៕

ដានជើង​ដាយ​ណូ​ស័រ​លេចចេញ​ពី​បាត​ទន្លេ​នៅ​ឧទ្យាន​រដ្ឋ​ជ្រលង​ដាយ​ណូ​ស័រ​ក្នុង​រដ្ឋតិច​សាស់​