​ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ជម្រុញ​អោយ​មន្ទីរ​ទាំង​២០ ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវ​ពង្រឹង​ការងារ​អោយ​ស្របតាម​នីតិវិធី​ច្បាប់​ហិរញ្ញវត្ថុ​និង​ត្រូវ​កែលម្អ និង​ឆ្លើយតប​តាម​ការ​កា​មិន​របស់​អាជ្ញាធរ​សវន​កម្ម​ជាតិ ឲ្យ​បាន​ទាន់ពេលវេលា​។

​លោកស្រី​បាន​ជម្រុញ​បែបនេះ នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​អង្គភាព​ទាំង​២០​ក្នុង​ខេត្ត​ផងដែរ​។​

​លោកស្រី ប៊​ន សុ​ភី បាន​មានប្រសាសន៍​បន្តថា ការអនុវត្ត​ចំណូល​ចំណាយ ត្រូវ​បន្ត​ប្រតិបត្តិ​អោយស្រប​តាមច្បាប់​ហិរញ្ញវត្ថុ​បានកំណត់​តាម​មាតិការ​នីមួយៗ​ដោយមាន​ឯកសារ​គតិយុត្តិ​ភ្ជាប់​អោយ​គ្រប់គ្រាន់​តាម​ជំពូក គណនី និង​អនុ​គណនី​និង​កិច្ច​បញ្ជី​ការ តាម​ការកំណត់​របស់​អភិបាល​ហិរញ្ញវត្ថុ​គ្រប់ការ​ចំណូល​ចំណាយ​ទាំងអស់ របស់​អង្គភាព​នីមួយៗ​។​

​លោកស្រីក៏បាន​ផ្តាំផ្ញើ​ដល់​អង្គភាព​ទាំង​២០​ត្រូវធ្វើ​ការកែលម្អរ​នូវ​ចំណុច​ដែល​អគ្គសវនកម្ម​ជាតិ​បានកា​មិន​និង​ឆ្លើយតប​អោយបាន​ទាន់ពេលវេលា​ទៅ​អគ្គសវនកម្ម​ជាតិ​៕​