ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ​លើក​ទី​៥១ និង​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃទី​១៦​ដល់​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ខេត្ត​ព្រះសីហនុ​។​

​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ពីរ​នេះ ទទួលបាន​ការឯកភាព​ជាគោលការណ៍​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២២​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ​។​