ដោយ​: សុផល / ភ្នំពេញ​: គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០២២​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ចុះបញ្ជី បំបែក​ក្បាលដី​បាន ចំនួន ១៦៩.២៦៧ ក្បាលដី ស្មើនឹង ២,៤២​ភាគរយ ក្នុងនោះ ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បាន​ចំនួន ១៦៧. ៨២១ ក្បាលដី និង​ចុះបញ្ជី​ដាច់​ដោយ​ដុំ បាន​ចំនួន ១.៤៤៦ ក្បាលដី​។ នេះ​បើតាម ការបញ្ជាក់​របស់លោក លោក ថេ​ង ច័ន្ទ​សង្វារ រដ្ឋលេខាធិការ និង​ជានា​យក​ខុទ្ទកាល័យ ក្រសួង​រៀបចំ​ដែនដី​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «​សមិទ្ធផល​សម្រេចបាន រយៈពេល ៥ ឆ្នាំ កន្លងមក របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​» លោក ថេ​ង ច័ន្ទ​សង្វារ បានបញ្ជាក់​ថាៈ គិត​ចាប់ពី​ផ្តើម​អនុវត្ត ដល់​ឆមាស​ទី​១ ឆ្នាំ​២០២២ ការចុះបញ្ជី និង​ចេញ​បណ្ណ​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ សម្រេចបាន ៦.៥៨៤.៥៧៨ បណ្ណ ស្មើនឹង ៩៤,០៦ ភាគរយ នៃ​ក្បាលដី ប៉ាន់ស្មាន​សរុប ៧ លាន ក្បាលដី​៕/V​/សរន