​ដោយ​:​សុផល​/​ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ​លើក​ទី​៥១ និង​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃទី​១៦​ដល់​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ខេត្ត​ព្រះសីហនុ​។​

​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ពីរ​នេះ ទទួលបាន​ការឯកភាព​ជាគោលការណ៍​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២២​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ​។​

​យោងតាម​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​៖ ១-​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​មហា​អនុតំបន់​មេគង្គ ២០១៦-២០២៥ ជាពិសេស​ផ្តោតលើ​ផែនការ​ស្តារ​ទំនាក់ទំនង​ឡើងវិញ ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​មហា អនុតំបន់​មេគង្គ​។​២.​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ​រៀបចំ​ទិសដៅ​ចាប់យក​ទីផ្សារ​ទេសចរណ៍ ចម្បងៗ​សម្រាប់​តំបន់​និង​ការ​រួមគ្នា​ដោះស្រាយ​បញ្ហា ចំពោះមុខ​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​៣.​ជំរុញ​ការផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​តំបន់​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​(Southern Tourism Corridor)​និង​ទី​៤.​បង្កើត​នូវ​វេទិកា​ផ្លាស់ប្តូ​ររ​យោបល់​គ្នា​រវាង​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​ដើម្បី​ចែករំលែក​បទពិសោធន៍​ល្អៗ​ក្នុងការ​ស្តារ វិស័យ ទេសចរណ៍​ឡើងវិញ​តាមរយៈ​វេទិការ​ទេសចរណ៍​មេគង្គ​ជាពិសេស​ចែករំលែក​ពី​ការអនុវត្ត​ល្អៗ​របស់​កម្ពុជា​ដែល​បាន​បើក​វិស័យ​ទេសចរណ៍​មុនគេ​បង្អស់​នៅ ក្នុង​តំបន់​អាស៊ាន ការដាក់​ឲ្យ​ដំណើរការ​យុទ្ធនាការ “​ទស្សនា​កម្ពុជា ឆ្នាំ​២០២៣ (Visit Cambodia 2023)” និង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ SEA GAMES and ASEAN PARA GAMES ឆ្នាំ​២០២៣ ផងដែរ​៕​សរន​