​ក្រសួង​អប់រំ​សម្រេច​ពន្យារពេល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប ពីថ្ងៃ​ទី​១៤-១៥ ខែវិច្ឆិកា​ទៅ​ថ្ងៃទី​២១-២២​ខែវិច្ឆិកា​ឆ្នាំ​២០២២​វិញ​។​នេះ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​
​ការពន្យារពេល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​
​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០២២​នេះ​។​