ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ អគារ​រដ្ឋបាល និង​អគារ​ប្រចាំការ របស់​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដែល​កំពុង​សាងសង់​បន្ថែម លើ​អគារ​ស្នាក់នៅ​របស់ កងកម្លាំង​ដែល​សាងសង់​រួច នាពេល​កន្លងមក​។​

​នាឱកាស​ចុះ​ត្រួតពិនិត្យ ជាក់ស្តែង​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​ជំរុញ​ដល់ ក្រុមការងារ ទទួល​សាងសង់​អគារ​រដ្ឋបាល និង​អគារ​ប្រចាំការ ឱ្យបាន​លឿន ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន ក៏បាន​ណែនាំ​បន្ថែម​ដល់ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ត្រូវ​រៀបចំ​លម្អ ក្នុង​បរិវេណ​មូលដ្ឋាន​របស់ខ្លួន ឱ្យមាន​សោភ័ណភាព នៅពេល​សាងសង់​អគារ ទាំងពីរ ខាងលើនេះ​រួចរាល់ ។ ជាពិសេស ជំរុញ​លើ​ការងារ​លើកកម្ពស់​ជីវ​ភាព​របស់​មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ ដោយ​ពង្រឹង​ការងារ បង្កបង្កើនផល មានដូចជា ការដាំដុះ​បន្លែបង្ការ តាមបែប​ធម្មជាតិ និង​ចិញ្ចឹមសត្វ​ជាដើម ដើម្បី​បំពេញបន្ថែម លើ​ការហូបចុក​របស់ កងកម្លាំង​ក្នុង​មូលដ្ឋាន​របស់ខ្លួន ៕/V​