ដោយ៖តារារិទ្ធ(ភ្នំពេញ )ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន១៩,៣២២គម្រោងលើផ្ទៃក្រឡាសំណង់៧១,៤៥៩, ២៣៣ ម៉ែត្រការ៉េដែលមានទុនវិនិយោគជាង៣១,៤៨៤លានដុល្លារអាមេរិក។នេះបើតាមការបញ្ជាក់របស់លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការនិងជានាយកខុទ្ធកាល័យនៃក្រសួងដែន ដីនគរូបនីយកម្មនិងសំណង់ ។

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះក្នុងសន្និ សីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល៥ឆ្នាំ (២០១៨-២០២២) ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដោយឡែកគិតតែរយៈពេល៦ខែឆ្នាំ២០២២នេះមានការវិនិយោគលើវិស័យសំណង់ចំនួន ២,០០០ គម្រោងលើផ្ទៃក្រឡាសំណង់ចំនួន ២ ៨៥៩ ៨៧៧ ម៉ែត្រក្រឡា ដែលមានទុនវិនិយោគ១,២០៦ លានដុល្លារអាមេរិក។

លោក ថេង ច័ន្ទសង្វារ បានលើកឡើងដែរថាគិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២នេះក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានចេញ លិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧ ៥៩០គម្រោង លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង១៦៦ ៦២៣ ៨៩១ ម៉ែត្រក្រឡា និងទុន វិនិយោគសរុបប្រមា ណ៦៦ ២០៥ លានដុល្លារអាមេរិក ។

ដោយឡែកគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរីមានចំ នួន៤៨២ គម្រោង ។ បានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្មក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងសាងសង់បានចំនួន៣២៤៤ក្រុម ហ៊ុន ៕