ដោយៈ​សុផល​ភ្នំពេញ​៖​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន​ដើម្បី​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​កាលពី​ថ្ងៃទី​២៤​ខែសីហា​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​“​បច្ចុប្បន្នភាព​​ការងារ​រយៈពេល​៧​ខែ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន​ដើម្បី​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ទិសដៅ​បន្ត​” ក្រោម​វត្តមាន​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​(រូបថតក្រសួងទេសចរណ៍)

​យោងតាម​ប្រភព​ក្រសួងទេសចរណ៍ កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា និង​ត្រួតពិនិត្យ​លើ​៖
​ទី​១.​បច្ចុប្បន្នភាព​ការងារ​រយៈពេល​៧​ខែ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ទិសដៅ​បន្ត ដោយ​គិត​ត្រឹម​រយៈពេល​៧​ខែ​ឆ្នាំ​២០២២​នៃ​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ​ក្រុម​រាជរដ្ឋាភិបាល​និង​ឯកជន​ដើម្បី​ស្តារ​និង​លើក​ស្ទួ វិស័យ ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​
​ទី​២.​ផែនការ​រ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​ឡើងវិញ ក្នុងពេល​ងើប​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ស្ដារ និង​ពង្រឹង​ជំនាញ​បន្ថែម​។
​ទី​៣.​ពិនិត្យ​ស្ថានភាព​អាជីវកម្ម​ទេសចរណ៍ រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង​ការ​ដំណើរការ​ឡើងវិញ​និង​
​ទី​៤.​ពិភាក្សា​ផែនការ​ត្រៀម​សម្រាប់ «​ឆ្នាំ ទស្សនា​កម្ពុជា​២០២៣»៕​សរន​

ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ប្រជុំពិភាក្សា​ស្តីពី “​បច្ចុប្បន្នភាព​ការងារ​រយៈពេល​ប្រាំពី​ខែ​”(រូបថតក្រសួងទេសចរណ៍)