​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក កៀង ល័​ក្ស អភិបាលខណ្ឌ​ចំការមន រួមជាមួយ​មន្ត្រី​ពាក់ព័ន្ធ​និង​ចៅសង្កាត់ ក្នុង​ទីតាំង ទាំង​៤ បាន​ចុះ​សិក្សា​គម្រោង​មូលនិធិ​របស់​ខណ្ឌ ដាក់​ប្រព័ន្ធ​លូ​ថ្មី សម្រាប់​ឆ្នាំ​២០២៣ ចំនួន​៤​គម្រោង​។

​ទីតាំង​សម្រាប់​អនុវត្ត​គម្រោង​ចំនួន ៤​នោះ រួមមាន​៖
-​ផ្លូវ​លេខ​៩៩ ចាប់ពី​ផ្លូវ​លេខ​៤៨៤ រហូតដល់​ផ្លូវ​លេខ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ​
-​ផ្លូវ​លេខ​៩៥ ចាប់ពី​ផ្លូវ​លេខ​៤៦៦ រហូតដល់​ផ្លូវ​លេខ​៤៣២ សង្កាត់​បឹងត្របែក​
-​ផ្លូវ​លេខ​៤៣២ (​ប៉ែក​ខាងជើង​) ចាប់ពី​ផ្លូវ​លេខ​១០៥ រហូតដល់​១៦៣ សង្កាត់​បឹងត្របែក និង​សង្កាត់​ទួល​ទំពូង​ទី​១
-​ផ្លូវ​លេខ​៤៣២ (​ប៉ែក​ខាងត្បូង​) ចាប់ពី​ផ្លូវ​លេខ​១៦៣ រហូតដល់​ផ្លូវ​លេខ​៤៣០ សង្កាត់​ទួល​ទំពូង​ទី​២​។

​បន្ទាប់មក នៅ​ថ្ងៃ​ដដែល លោក​អភិបាលខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក នៅ​ស្ថានីយ​បូមទឹក បឹងត្របែក នៅពេល​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បញ្ចៀស​ការ​លិច​ដល់ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​មាត់​ប្រឡាយ​បឹងត្របែក​។ ជា​លទ្ធផល​កម្ពស់​ទឹក​នៅ​ស្ថានីយ៍​បូមទឹក មាន​កំពស់ ៤,២០ ម៉ែត្រ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បូម​រំដោះ​ទឹក ចំនួន ២​គ្រឿង​៕/V​