​ដោយៈ សុផល / ភ្នំពេញ​៖ អាជ្ញាធរ និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០០ នាក់ មកពី​សង្កាត់​ចំនួន ៤ ក្នុង​ក្រុង​សៀមរាប នាពេល​ថ្មីៗ​នេះ បាន​ចូលរួម​កិច្ចពិភាក្សា​ជា​សាធារណ​: ស្តីពី​ការសាងសង់ បណ្តាញ​លូ​ខ្នែង ខ្នែង​រង និង​តំណរ​ភ្ជាប់​តាម​ផ្ទះ នៃ​គម្រោង​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ (WaSSIP)​។

​លោក ចៅ សុភៈ​ភិ​បាល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ជា​នាយក​គម្រោង​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ (WaSSIP) បានឱ្យដឹងថាៈ​កិច្ចពិភាក្សា​នេះ ធ្វើឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ​ចែករំលែក​នូវ​ព័ត៌មាន​លម្អិត ដោយ​បង្ហាញ​ពី​អត្ថប្រយោជន៍​សារៈសំខាន់ និង​បញ្ជាក់​ពី​បញ្ហា​ផល​រំខាន​បណ្តោះអាសន្ន អំឡុងពេល​សាងសង់​នៃ​គម្រោង ដូចជា ការធ្វើ​ចរាចរណ៍​រប​ស់​គ្រឿងចក្រ ការ​ហុយធូលី​តិចតួច សំលេង​រំខាន​ជាដើម និង​ស្តាប់​ការផ្តល់​យោបល់​ពី​អាជ្ញាធរ ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​មូលដ្ឋាន ពាក់ព័ន្ធ​គម្រោង​សាងសង់​បណ្តាញ​លូ​ខ្នែង ខ្នែង​រង និង​តំណរ​ភ្ជាប់​តាម​ផ្ទះ ក្នុង​ក្រុង​សៀមរាប​នេះ ។

​នាឱកាស​នោះដែរ លោក​អគ្គនាយករង បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើ​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​ការខិតខំ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ លើ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញ​លូ ក្នុង​ក្រុង​សៀមរាប​នេះ តួយ៉ាង​មាន​គម្រោង​ផ្លូវ ៣៨ ខ្សែ ការតភ្ជាប់​បណ្តាញ​លូទឹកកខ្វក់ ក្នុង​គម្រោង​ផ្លូវ ៣៨ ខ្សែ ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​ជាក់ស្តែង គម្រោងការ​សាងសង់​ប​ណ្តា​ញ​លូ​ខ្នែង ខ្នែង​រង និង​តំណរ​ភ្ជាប់​តាម​ផ្ទះ ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក (World Bank) ដែល​នឹង​គ្រោង​ដំណើរ​ការសាងសង់​ក្នុង​ខែកញ្ញា ខាងមុខនេះ​៕/V​