ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ប្រកាសថា​នឹង​រៀបចំ “​ការប្រកួត​កីឡាប្រដាល់​សកល​អាជីព ULTIMATE PRO BOXING 2022” នា​ដើមខែ​តុលា ខាងមុខនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

កាលពី​ឆ្នាំ​កន្លងទៅ​ក៏មាន​ការប្រកួត​បែបនេះ​នៅ​ចុងឆ្នាំ​ដែរ តែ​កាលនោះ​មិន​អនុញ្ញាតអោយ​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយផ្ទាល់​ឡើយ​។ សម្រាប់​ឆ្នាំនេះ​ការប្រកួត​នឹង​បើក​ឲ្យ​​ទស្សនិកជន​ចូល​ទស្សនា​ជាធម្មតា​ឡើងវិញ បន្ទាប់ពី​មេរោគ​កូ​វីដ​-១៩ កម្ពុជា គ្រប់គ្រង​បានល្អ​
​ឡើងវិញ​នោះ​។​

​លោក​ប៊ុ​យ សុ​ភ័​ណ្ឌ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ការប្រកួត​នេះ​នឹង​រៀបចំ​រៀងរាល់​២​សប្តាហ៍​ម្ដង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​ត្រៀម​ដណ្តើម​មេដាយ​ជូន​ជាតិ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ៕​