ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​ជិត​ចេញពី​តំណែង​បូរី​ស ច​ន​សុន បាន​បង្ហើប​អោយដឹង​កាលពី​ថ្ងៃ​ពុធ​ទី​២៤​សីហា​ថា​អង់គ្លេស​បាន​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​ជំនួយ​យោធានិង​​ហិរញ្ញវត្ថុ​សរុប​២,៣​ពាន់​លាន​ផោន​(២,៧​ពាន់​លាន​ដុល្លារ​) ចាប់តាំងពី​ពេល​រុស្ស៊ី​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ពិសេស​ចូល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​មក ។​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែលក្នុង​អំ​ឡុង​ពេល​​លោក​ទៅ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ចូលរួម​អបអរ​ទិវា​ឯករាជ្យ​អ៊ុ​យក្រែន​ ​លោក​ច​ន​សុន​បានប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់​អង់គ្លេស​សំរាប់​អ៊ុយ​ក្រែន​ចំនួន​៥៤​លាន​ផោន​(៦៣​លាន​ដុល្លារ​) ដែល​រួម​មាន​ដ្រូ​ន​២.០០០​គ្រឿង​និង​គ្រាប់រំសេវ​។

​ជំនួយ​មួយកញ្ចប់​ថ្មី​នេះ​រួម​មាន​ដ្រូ​ន​តូច​ល្អិត​Black Hornet​ដែល​បង្ហោះ​ចេញពី​ប្រអប់ដៃ​ចំនួន​៨៥០​គ្រឿង​ផង​។​

​រុស្ស៊ី​បានចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ ជា​ការឆ្លើយតប​នឹង​ការអំពាវនាវ​របស់​សាធារណរដ្ឋ​បំបែក​ខ្លួន ដុន​ណិ​ត​សខ៍និង​លូ​ហ្កានស​ខ៍ អោយ​ជួយ​ការពារ​ពួកគេ​​ពី​ការវាយប្រហារ​របស់​ទា​ហាន​អ៊ុ​យក្រែន​។​បណ្តា​ប្រទេស​លោកខាងលិច​ចាប់តាំងពី​ពេលនោះ​មក​បាន​ផ្តល់​គ្រឿង​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន​និង​បាន​បញ្ចេញ​ទណ្ឌ​កម្ម​ទូទៅ​លើ​រុស្ស៊ី​៕

​នាយករដ្ឋមន្ត្រី​បូរី​ស ច​ន​សុន ធ្វើ​ទស្សនកិច្ច​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​ពុធ​ចំ​ពេល​អ៊ុយ​ក្រែន​ប្រារព្វ​ទិវា​ឯករាជ្យ​ចេញពី​សហភាពសូវៀត