​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​លូន​

​កិរិយាសព្ទ​

​ព​ន្លឿ​ន​សព៌ាង្គកាយ​ដែលមាន​ពោះ​ដិត​លើ​ផ្ទៃ​ខាងក្រោម​ឲ្យ​ជ្រុល​ទៅមុខ​ដោយ​ប្រឹង​រង្កៀក​
​ពស់​លូន ។​
​រំកិល​ខ្លួន​ដែលមាន​ទ្រូង​ដិត​លើ​ផ្ទៃ​ខាងក្រោម ឲ្យ​លឿន​ជ្រុល​ទៅមុខ​ដោយ​ជើង​ទធាក់​ដៃ​ប្រវា​
​មនុស្ស​លូន ។​
​សត្វ​លូន សត្វ​ដែល​ទៅមក​បានតែ​ដោយ​លូន ( ឧរគសត្វ )​។ រត់លូន ( ម​. ព​. រត់ ) ។ ( ព​. ប្រ​. ) : សូម​លូន​ចូលមក​សូម​ជ្រក​ក្រោម​ម្លប់ . . . សូម​ចូលមក​ដោយ​សភា​ពរាប​ទាប​ហាក់ដូចជា​លូន​. . . ។​

​រន្ទា​

​នាមសព្ទ​

​ដើម​ឫស្សី​, លំពង់ឈើ ឬ​ចម្រៀក​ឈើ​ធំៗ ដែល​ចង​ប្រគង​លើ​គ្នា ជា​គ្រឿង​ទប់​គ្រឿង​ជាន់​ធ្វើការ​ក្នុង​ទី​ខ្ពស់ : ចង​រន្ទា ។ រន្ទាកិល រន្ទា​តូច​មាន​សណ្ឋាន​ស្រដៀង​នឹង​ជណ្ដើរ​ភ្លោះ ឬ​សណ្ឋាន​ជា​ជ្រោង ឬក៏​បួន​ជ្រុង លើក​រំកិល​បាន ។ រន្ទាកាំជ្រួច រន្ទា​តូច​បួន​ជ្រុង​ខ្ពស់​ស្រោង សម្រាប់​ដាក់​បាច់​កាំជ្រួច​ចង​តាម​ថ្នាក់​, ហៅ​ដោយ​សរុប​ថា កាំជ្រួច​រន្ទា ។​

​ក្រឺត​

​ឧទានសព្ទ​

​សូរ​ដែល​លាន់ឮ​ដោយ​ការ​សង្កៀត​គ្នា ឬ ដោយ​ការ​សង្កត់​លើ​គ្នា​
​សូរ​ក្រឺតៗ​, ខាំធ្មេញ​ក្រឺតៗ ។​

​នាមសព្ទ​

​ថ្នាក់​ដែល​រំកិល ឬ បង្ខិត​វត្ថុ​អ្វី​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​
​បង្ខិត​មួយ​ក្រឺត​ទៀត​, ឡើង​មួយ​ក្រឺត​ទៀត ។​

​រំលៀក​

​កិរិយាសព្ទ​

​បង្ខិត​, រំកិល​, បំបែរ​, បង់ឃ្លាត មិន​ឲ្យ​នៅ​កៀក​កិត​គ្នា ឬ​ឲ្យ​ឃ្លាត​ចេញពី​កន្លែង​ដើម​
​រំលៀកបង្គុយ​, រំលៀកខ្លួន ។​
​រំលែក​អ្វីៗ​ដែល​ច្រើន​ឲ្យ​រលស់​
​រំលៀក​ស្រូវ​ពី​ទូក​ធំ​ដាក់​ទូក​តូច ។​

​ថយ​

​កិរិយាសព្ទ​

​រំកិល​រំ​កៀក​ខ្លួនឯង​មក​ខាងក្រោយ​
​ថយក្រោយ​, ដើរ​ថយក្រោយ ។​
​ចុះ​ពី​ធំ​មកជា​តូច​, ​ចុះ​ពី​ច្រើន​មកជា​តិច​, ​ពី​ខ្លាំង​មកជា​ខ្សោយ​ជាដើម​
​ថយអំណាច​, ថយទ្រព្យ​, ថយកម្លាំង ។​