​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​នាមប្បញ្ញត្តិ​

(​នា​ម័​ប​-​ប័​ញ​-​ញ៉ា​ត់​)

​នាមសព្ទ​

( បា​. ) ការកំណត់​ឈ្មោះ​, ការ​ឲ្យ​ឈ្មោះ ។ ខ្មែរ​ក្នុង​សម័យបុរាណ ច្រើនតែ​ជ្រើសរើស​ឈ្មោះ​តាម​បង្គាប់​ក្នុង​ក្បួន​មហាទក្សា​, ឯ​តាម​ការណ៍​ពិត​, ឈ្មោះ​នោះ​ឥតមាន​គុណ​ទោស​ឬ​សុខទុក្ខ​ល្អ​អាក្រក់​អ្វី​ទេ គឺ​តាមតែ​ឲ្យ​ឈ្មោះថា​អ្វី​ក៏បាន​, ដូចជា​ឈ្មោះ កង​, កើត​, កែវ​, គង់​, គាំ​, ចម្រុង​, ចម្រើន​, ចាប​, ព្រាប​, នៅ​, រស់​, សុខ ជាដើម ពុំមែន​សុទ្ធតែ​ពិត​ដូច​ឈ្មោះ​ទាំង​នោះទេ ប៉ុន្តែ​ទោះបី​ពុំ​ពិត​ដូច្នោះ​ក៏ដោយ មនុស្ស​ក្នុង​សកលលោក ក៏​ច្រើនតែ​ជ្រើសរើស​យកឈ្មោះ​ល្អៗ​ឬ​ពីរោះៗ​មក​ប្រើ​ដែរ ពីព្រោះ​ចង់​ឲ្យ​កូនចៅ​បាន​សមប្រកប​ដូច​ឈ្មោះ​នោះៗ​, នេះ​គឺជា​ការចាំបាច់​របស់​ម​នុស្ស​ស្ទើរតែ​រាល់​រូប​ក្នុង​លោក នឹង​បដិសេធចោល​ក៏​ពុំ​កើត ។​

​បញ្ចេះ​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ចេះ​, ឲ្យ​យល់​ដោយ​ឲ្យ​គំនិត​, ប្រាប់​ល្បិច​
​បញ្ចេះ​គ្នា​ឲ្យ​ឆ្លើយ​បដិសេធ ។​

​បាច់​

នាមសព្ទ​

​សំណុំ​អ្វីៗ​ដែល​គេ​ចង​រួមគ្នា​មិន​ឲ្យ​រាត់រាយ : អំពៅ​៥​បាច់​, ឧស​១​បាច់ ។ កាស​១​បាច់ កាស​ចំនួន​១០ ត្រណោត​, ក្នុង​១​ត្រណោត​មាន​កាស ១០ តៀន​, ក្នុង ១ តៀន​មាន​កាស ៦០ គឺ​ចំនួន ២ សេន (​មើល​ក្នុង​ពាក្យ ទៀន ឬ តៀន ន​. ទៀតផង​) ។ ប្រើតែ​ក្នុងសម័យ​ចាយ​កាស ។​

​និបាតសព្ទ​

​និបាតសព្ទ​មាន​អត្ថន័យ​ថា ត្រូវតែ​, ពុំគួរ​ខាន ( ជា​វេ​វ​. នៃ​ពាក្យ ចាំបាច់ និ​. ) ជា​ពាក្យ​សម្រាប់​និយាយ​ប្រកប​ជាមួយនឹង​ពាក្យ​បដិសេធ កុំ​, មិន​, ពុំ​, ឥត​
​កុំ​បាច់​អី​, កុំ​បាច់​ទៅ​; មិនបាច់​ទេ​, មិនបាច់​ហៅ​គេ​ឲ្យ​មក​ទេ​; ពុំ​បាច់​ឡើយ​, ពុំ​បាច់​ឲ្យ​ទៀតឡើយ​; ឥត​បាច់​ទេ​, ឥត​បាច់​និយាយ​ទៀត​ទេ ។​

​មិន​

​និបាតសព្ទ​

​ពាក្យ​និបាត​ជា​បដិសេធ​សម្រាប់​និយាយ​នាំមុខ កិ​., គុ​. ឬ កិ​.​វិ​. មាន​សេចក្ដី​ថា ” ពុំ​, ឥត ”
​មិនកើត​, មិនឃើញ​, មិនដឹង​; មិនធំ​, មិនតូច​, មិនល្អ​, មិនអាក្រក់​; មិនឆាប់​, មិនយូរ​, មិនយឺត​, មិនលឿន ។ ល ។ មិនជា ពុំជា ។ មិនជាបើ​, មិនសមបើ​, មិនសមបីបើ ពុំជាបើ​, ពុំសមបើ​, ពុំសមបីបើ ។​ល​។ ( ម​. ព​. ពុំ ផង ) ។ ក្នុង​សង្កាត់​សេចក្ដី​ជា​បដិសេធ​នីមួយ​, កាលណា​បើ​ប្រើពាក្យ មិន​, ពុំ ឬ ឥត នេះ​ជា​ខាងដើម​ហើយ នឹង​ប្រើពាក្យ​ថា ក៏​ទេ នេះ​ជា​ខាងចុង​ផង ពុំបាន​ឡើយ​, ដូចជា : ខ្ញុំ​មិនដែល​បានឃើញ​ក៏​ទេ​, ពុំដែល​បានឮ​ក៏​ទេ​, ឥត​ដែល​បានដឹង​ក៏​ទេ​, ប្រើ​យ៉ាងនេះ​ពេញ​ជា​ខុស​ទាំងស្រុង ព្រោះ​ត្រឡប់​ក្លាយ​សេចក្ដី​មិនមែនជា​បដិសេធ​ទៅវិញ​; ត្រូវ​ប្រើពាក្យ ទេ​, ឡើយ ឬ សោះ នេះ​វិញ : ខ្ញុំ​មិនដែល​បានឃើញ​ទេ​, ពុំដែល​បានឮ​ឡើយ​, ឥត​ដែល​បានដឹង​សោះ​; ឯ​ពាក្យ ក៏​ទេ នេះ​ជាស​ព្ទ​បដិសេធ​សម្រាប់​ប្រើ​បានតែ​ជាមួយនឹង​ពាក្យ​ថា នឹង រៀង​នៅ​ជា​ខាងដើម​, ដូចជា : ខ្ញុំ​នឹង​ដែល​បានឃើញ​ក៏​ទេ​, នឹង​ដែល​បានឮ​ក៏​ទេ​ដែរ​, នឹង​ដែល​បានដឹង​ក៏​ទេ​សោះ គឺ​ខ្ញុំ​មិនដែល​បានឃើញ​ទេ​, . . . , . . . ។​

​លើក​

​កិរិយាសព្ទ​

​យក​ពីក្រោម​ឡើង​ទៅលើ​, យក​ពី​ទី​ទាប​ទៅ​ទី​ខ្ពស់​; យក​ពី​ទីមួយ​ទៅ​ទី​ដទៃ​; ជ្រោង​ឡើង​, ទ្រ​ឡើង​, ស្ទួយ​ឡើង​; គ្រាហ៍​ឡើង​; ធ្វើ​ឲ្យ​ខ្ពស់​, ដាក់​បំពេញ​ឬ​ពូន​ឲ្យ​ខ្ពស់​
​លើក​អីវ៉ាន់​ពី​ដី​ដាក់​លើផ្ទះ​; លើកដៃ​; លើកបាយ​; លើកមនុស្ស​ឈឺ​, លើកដី​, លើកថ្នល់​, លើកភ្លឺស្រែ ។​
​លើកយក នាំយក​
​លើកយក​រឿង​មក​តំណាល ។​
​លើករាសី ( ម​. ព​. រាសី ) ។ លើក​រឿង តែងរឿង​ប្រតិដ្ឋ​ចេញពី​គំនិត​ខ្លួន​។ លើកល៉​: (< លើក ។ ល ។ ) រំលង​ចោល​ខ្លះ​មិន​ឲ្យ​សព្វគ្រប់ : និយាយ​លើកល៉​:​។ លើកលែង ឈប់​លែង​; បដិសេធចោល​; វៀរលែង ។ លើកលែងតែ វៀរលែងតែ​
​លើកលែងតែ​មនុស្ស​ពិការ ។​
​លើកសត្វ លើកគ្នា​ច្រើន​នាក់​ចូលលុក​ព្រៃ​បង្អើល​សត្វ ដើម្បី​បាញ់​ឬ​ឲ្យ​ជាប់​ដោយ​នេសាទុបករណ៍ ។ លើកសព (—​សប់ ) គាស់​សព (​ព​. ខ្ព​.; ព​. សា​. លើកខ្មោច​) ។ លើកសពសំស្ការ ( លើកសព​សង្ការ ) លើកសព​សង្ខារ គឺ​គាស់​សព​ហើយ​ធ្វើ​ឈាបនកិច្ច ( ព​. ខ្ព​.; ព​. សា​. លើកខ្មោចស្រោចឆ្អឹង ) ។ លើកស្លា លើក​ជំនូន​ធំ​ជូន​មាតាបិតា​ខាង​ស្រី ។ ល ។​
​លើក​កំណាព្យ តែង​កាព្យ​។ លើកកម្ពស់ អួត​យក​កម្ពស់​
​និយាយ​លើកកម្ពស់​; មនុស្ស​លើកកម្ពស់ ។​
​លើកខ្មោច គាស់​ខ្មោច​
​បុណ្យ​លើកខ្មោច (​ព​. សា​. ); លើកខ្មោចស្រោចឆ្អឹង គាស់​ខ្មោច​ហើយ​ស្រោច​ទឹក​លាង​ឆ្អឹង (​ព​. សា​. ) ។​
​លើកខ្លួន អួតខ្លួន​, តម្កើងខ្លួន​
​និយាយ​លើកខ្លួន​; មនុស្ស​— ។​
​លើកគ្នា នាំគ្នា​ច្រើន​នាក់​។ លើកចោល បោះចោល​; ចោល​មិន​យកជាការ​, ចោល​លែង​ត្រូវការ ។ លើកជើង សរសើរ ឬ បញ្ជោរ​នាំ​ឲ្យ​ឡើងទឹកចិត្ត​ឬ​ឲ្យ​បានចិត្ត​, ឲ្យ​លង់​ឬ​ឲ្យ​ស៊ុនគំនិត​
​និយាយ​លើកជើង ។​
​លើកដាក់ លើក​ឲ្យ​អង្គុយ ហើយ​ដាក់​ផ្ដេក​ទៅវិញ​
​ឈឺ​លើកដាក់ ( ឈឺ​ធ្ងន់​ក្រោក​មិន​រួច ) ។​
​លើកតម្កើង ធ្វើ​ឲ្យ​ថ្កើង​
​និយាយ​លើ​កក​ម្កើ​ង ។​
​លើកទ័ព នាំ​កងទ័ព​ចេញទៅ​ឬ​ត្រឡប់មក ។ លើកទុក បញ្ឈប់​ទុក​, ស្លេះ​ទុក​; លើកលែង ។ លើកទោស ពោលទោស​។ លើកទោសចោល លែង​ប្រកាន់ទោស​, បដិសេធ​ទោស ។ លើកបំណន់ តាំង​រៀប​ពិធី​ឬ​តាំង​របៀប​បន់ស្រន់ ។ លើកមនុស្ស តម្កើង​មនុស្ស​
​ស្រុក​លើកមនុស្ស ។​
​លើកមុខ នាំ​ឲ្យ​ពេញមុខ​, ឲ្យ​មាន​សេចក្ដី​សរសើរ​
​កូន​លើកមុខ​ឪពុកម្ដាយ​, សិស្ស​លើកមុខ​គ្រូ ។​