​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ទើរ​

​កិរិយាសព្ទ​

​ជាប់​នៅ​ពី​ខាងលើ​ដោយមាន​អ្វី​ទ្រ​មិន​ឲ្យ​ធ្លាក់​មិន​ឲ្យ​ជ្រុះ​មកដល់​ផ្ទៃ​ខាងក្រោម​
​ផ្លែ​ព្រីង​ទុំ​ជ្រុះ​មក​ទើរ​លើ​ប្រគាប ។​
​ដាក់​ថ្កល់​ឲ្យ​ជាប់​នៅ​ខាងលើ​
​ទើរ​រមូរ​កន្ទេល​លើ​ធ្នើរ ។​

​ចំទើរ​

​គុណសព្ទ​

​ស្ទើរ​ធំ ស្ទើរ​តូច​
​រាង​ចំទើរ​, តៅ​ជំទើរ​, តូច​ជំទើរ ។​

​ជំទើរ​

(​ម​. ព​. ចំទើរ ឬ ជំទើរ ) ។​

​ទីទើរ​

កិរិយាសព្ទ​

​រួញរា​, អល់អែក​, ញញើតញញើម​, ស្ទាក់ស្ទើរ​, ស្ទើរ​ទៅ​ស្ទើរ​ទេ​
​ខ្ញុំ​នៅ​ទីទើរ ពុំទាន់​ហ៊ាន​សម្រេច​ថា​ជា​យ៉ាងណា​នៅឡើយ ។​

​ទេទើរ​

​កិរិយាសព្ទ​

(​ម​. ព​. ទឺ​ទើរ​) ។​