​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖​សារព័ត៌មាន​ស្ពុ​ត​និច​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជំនួយ​មួយកញ្ចប់​ថ្មី​របស់​អាម៉េរិក​សំរាប់​អ៊ុយ​ក្រែន​រួមមាន​ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាស​របស់ន័​រវ៉េស​ហៅថា​NASAMS​ចំនួន​ប្រាំ​មួយគ្រឿង​និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រឆាំង​យាន​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​ធុន​VAMPIRE​។​

​កាលពី​ខែ​កក្កដា រដ្ឋាភិបាល​របស់​លោកចូ បៃ​ដិន បាន​សន្យា​ផ្តល់​ប្រព័ន្ធ​កាំជ្រួច NASAMS​ចំនួន​ពីរ​គ្រឿង​សំរាប់​អ៊ុ​យក្រែន ជា​ផ្នែក​នៃ​ជំនួយ​មួយកញ្ចប់​តំលៃ​៨០០​លាន​ដុល្លារ​។​មុន​នេះ​ក្នុង​ខែ​សីហា ក្រសួង​​ការពារ​ជាតិ​អាម៉េរិក​បាន​និយាយថា ប្រព័ន្ធ​អាវុធ​ប្រភេទ​នេះ​ពីរ​ឈុត​ទៀត​នឹង​ប្រគល់​អោយ​អ៊ុយ​ក្រែន​នៅ​រង្វង់​ពី​រទី​បី​ខែ​ទៀត​។​

NASAMS​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ខ្លី​ទៅ​មធ្យម​មួយ​ដែល​អាច​ការពារ​ប្រឆាំង​ដ្រូ​ន ឧទ្ធម្ភាគចក្រ កាំជ្រួច​បណ្តែត​និង​យន្តហោះ​។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា ជំនួយ​មួយកញ្ចប់​ធំ​នេះ​រួមមាន ប្រព័ន្ធ​កាំជ្រួច​Nasams​ចំនួន​៦​គ្រឿង​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ពុធ​ចំ​ទិវា​ឯករាជ្យ​អ៊ុ​យក្រែន លោកបៃ​ដិន បានប្រកាស​ផ្តល់​ជំនួយ​សន្តិសុខ​ចំនួន​៣​ពាន់​លាន​ដុល្លារ​។​វា​ជា​ជំនួយ​មួយ​លើក​ច្រើន​បំផុត​របស់​អាម៉េរិក​សំរាប់​រដ្ឋាភិបាល​ទីក្រុង​គៀវ​​ចាប់តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ចូល​ប្រទេស​ក្បែរ​ខាង​ខ្លួន​កាល​ពី​ប្រាំ​មួយខែ​មុន តែ​ជំនួយ​មួយ​កញ្ចប់​នេះ​អាច​ចំណាយពេល​រាប់​ខែ​ឬ​ឆ្នាំ​ទម្រាំ​ទៅដល់​អ៊ុ​យក្រែន​។​

​ការប្រកាស​ផ្តល់ជំនួយ​ថ្មី​នេះ​កើតឡើង​ចំ​ពេល​មន្ត្រី​អាម៉េរិក​ព្រមាន​ថា រុស្ស៊ី​ទំនងជា​រៀបចំ​ផែនការ​វាយប្រហារ​ថ្មី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​លើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​អ៊ុយ​ក្រែ​ននិង​ទីតាំង​រដ្ឋាភិបាល​។​

​បៃ​ដិនបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​សហរដ្ឋ​អាម៉េរិក​ប្តេជ្ញា​គាំទ្រ​ប្រជាជន​អ៊ុយ​ក្រែន​នៅ​ពេល​ពួកគេ​បន្ត​ប្រយុទ្ធ​ការពារ​អធិបតេយ្យភាព​របស់​គេ​»។

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា ជំនួយ​មួយកញ្ចប់​ធំ​នេះ​រួមមាន ប្រព័ន្ធ​កាំជ្រួច​Nasams​ចំនួន​៦​គ្រឿង រ៉ា​ដា​ប្រឆាំង​កាំភ្លើង​ធំ ដ្រូ​ន​Puma​និង​ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន​Vampire​។​

​សរុប អាម៉េរិក​បាន​ជួយ​ជំនួយ​សន្តិសុខ​អស់​១៣,៥​ពាន់​លាន​ដុល្លារ​សំរាប់​អ៊ុយ​ក្រែន​ចាប់តាំងពី​លោកបៃ​ដិន​ចូលកាន់​តំណែង​នៅ​ខែ​មករា​ឆ្នាំ​២០២១៕​