ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បន្ទើរ​

កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ទើរ​, ឲ្យ​អ្នកដទៃ​យកទៅ​ទើរ​, ដាក់​លើ​ធ្នើរ​
​បន្ទើរ​ខោអាវ​លើ​ធាងដូង ។​

​បាំងស្ទើរ​

​កិរិយាវិសេសន៍​

​ដែល​នៅ​ស្ទាក់ស្ទើរ​មិនទាន់​ស៊ប់​ឬ​មិនទាន់​ដាច់ស្រេច​, ដែល​នៅក្នុង​ការរារែក​
​និយាយ​បាំងស្ទើរ​; សម្ដី​បាំងស្ទើរ​, គំនិត​បាំងស្ទើរ ។​

​គុណសព្ទ​

​ដែល​នៅ​ស្ទាក់ស្ទើរ​មិនទាន់​ស៊ប់​ឬ​មិនទាន់​ដាច់ស្រេច​, ដែល​នៅក្នុង​ការរារែក​
​និយាយ​បាំងស្ទើរ​; សម្ដី​បាំងស្ទើរ​, គំនិត​បាំងស្ទើរ ។​

​ស្ទាក់ស្ទើរ​

កិរិយាសព្ទ​

​ទើ​សទាក់ស្ទើរ​ដំណើរ​
​នាំ​ឲ្យ​ស្ទាក់ស្ទើរ​ដំណើរ ។​

​គុណសព្ទ​

​ស្ទើរ​នៅ​ស្ទើរ​ទៅ​, ​រារែក​, ​អល់អែក​
​ចិត្ត​ស្ទាក់ស្ទើរ​, ​ដំណើរ​ស្ទាក់ស្ទើរ ។​

ស្ទើរ​

គុណសព្ទ​

​ដែល​មិន​ពេញ​, មិន​ល្មម​, ​មិន​គ្រប់គ្រាន់​; មិនទាន់​ដល់កំណត់​
​របស់​ស្ទើរ​; ទុំ​ស្ទើរ ។​
​កិ​. វិ​. ដែល​មិន​ដាច់ស្រេច​, ​នៅ​រារែក​
​ស្ទើរ​ទៅ​ស្ទើរ​នៅ​, ​ស្ទើរ​ថា​ស្ទើរ​ទេ ។​
​ស្ទើរចិត្ត កិ​. ឬ កិ​. វិ​. មិន​ល្មម​ដល់​ចិត្ត​, ​តិច​នឹង​ចិត្ត ។ ស្ទើរដៃ កិ​. ឬ កិ​. វិ​. មិន​ពេញដៃ​, មិន​អស់ពី​ដៃ ។ ស្ទើរតែ ឬ ស្ទើរនឹង និ​. រកកល់​តែ​ឬ​រកកល់នឹង : ស្ទើរតែ​មិនបាន​, ​ស្ទើរនឹង​មិនកើត ។ ស្ទើរភ្លើង គុ​. ឬ កិ​. វិ​. ដែល​មិន​ដល់​ភ្លើង​
​បាយ​ស្ទើរភ្លើង​; ដាំបាយ​ស្ទើរភ្លើង ។​
​ព​. ប្រ​. ​ដែល​មិន​ដល់​កម្រិត​, ​មិន​ពេញលេញ​
​ចំណេះ​ស្ទើរភ្លើង​; ប្រដៅ​ស្ទើរភ្លើង​, ​រៀន​ស្ទើរភ្លើង ។ ល ។​

​ស្ទើរកោះ​

​នាមសព្ទ​

​ផ្ទៃដី​ស្ដួច​ជ្រលម​វែង​ដែលមាន​លំហ​សមុទ្រ​ឬ​ទន្លេ​ព័ទ្ធ​ស្ទើរនឹង​ជុំ នៅសល់តែ​ភាគ​តូច​ស្ដួច​ទ្រវែង​ជាប់​ទៅនឹង​ផ្ទៃដី​ខាង​ត្រើយ​, ស្ទើរនឹង​ទៅជា​កោះ​; ហៅ​តាម សំ​. បា​. ​ស​. ថា ទ្វីប​សាទិស “​ភាគ​ដី​ដែល​ស្ទើរ​ឬ​រកកល់នឹង​ទៅជា​កោះ​” (​បារ​. Presqu’lle) ។ ហៅថា ទៀបកោះ ក៏បាន ។​