​ឆមាស​ទី​១​ឆ្នាំ​២០១៨​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​សំណង់​ស្រាល​៦២៤​ករណី​

1005
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​តាម​របាយការណ៍​របស់​ក្រុមការងារ​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ឱ្យ​សាងសង់​សំណង់​ស្រាល​ចំនួន​៦២៤​ករណី ខណៈដែល​ក្រុមការងារ​សហគមន៍​ទាំង​៥​ក្រុង​/​ស្រុក​បាន​អនុ​ញ្ញា​ត្ត​ជូន​ប្រជាពលរដ្ឋ​។​

​មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា បានបញ្ជាក់​ទៀតថា ក្នុងនោះ​មាន​ក្រុង​សៀមរាប ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង ស្រុក​ពួក ស្រុក​អង្គរធំ បាន​ចុះ​ទៅដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បានអនុញ្ញាត​ប្រភេទ​សំណង់​ស្រាល តាម​ការស្នើសុំ​របស់​ពួកគាត់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ប្រភេទ​សំណង់​ទាំងនោះ​គឺមាន ត​យ៉ាប ដូរ​សសរផ្ទះ ដូរ​ជញ្ជាំង​ផ្ទះ ដូរ​ដំបូលផ្ទះ ធ្វើ​បង្គន់ ធ្វើ​របង​ផ្ទះ ៕S/

​រូបភាពៈ ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ការជួសជុល​សំណង់​ស្រាល​
​ចំនួន​៦២៤ ករណី​៕​គូលែន

ទីតាំងផ្សាយពាណិជ្ជកម្ម