​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ស្ទើរកំណើត​

គុណសព្ទ​

​ដែល​ស្ទើរតែ​នឹងមិន​កើត​, ​ដែល​ធ្វើកើត​ដោយ​ខ្ជីខ្ជា​; ដែល​តិច​ស្ទើរ​ពេក​មិន​ល្មម​ដល់​ការ​
​បើ​ស្ទើរកំណើត​កុំ​ធ្វើ ឲ្យ​គេ​ធ្វើទៅ​អេះ​!; របស់​ស្ទើរកំណើត ( ព​. ​ព​. ) ។​

និបាតសព្ទ​

​ដែល​ស្ទើរតែ​នឹងមិន​កើត​, ​ដែល​ធ្វើកើត​ដោយ​ខ្ជីខ្ជា​; ដែល​តិច​ស្ទើរ​ពេក​មិន​ល្មម​ដល់​ការ​
​បើ​ស្ទើរកំណើត​កុំ​ធ្វើ ឲ្យ​គេ​ធ្វើទៅ​អេះ​!; របស់​ស្ទើរកំណើត ( ព​. ​ព​. ) ។​

​ទ្រនើរ​

​នាមសព្ទ​

​ទី​សម្រាប់​បន្ទើរ​, ធ្នើរ (​ច្រើន​ប្រើ ធ្នើរ​ជាង ) ។ ប្រើ​ជា ទំនើរ ក៏មាន ។​

ទំនើរ​

​នាមសព្ទ​

​មើល​ក្នុង​ពាក្យ ទ្រនើរ ។​

ទ្រើសទ្រង់​

​គុណសព្ទ​

​ដែលមាន​មាត្រ​ទ្រង់​ទ្រើស​ជាង ( ច្រើន​ប្រើតែ​ក្នុង​កាព្យ ) ។​

​ស្ទាំងហើរ​

​នាមសព្ទ​

​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​, ​មាន​អ្នក​ជឿថា បើ​យក​មើម​មក​ប្រសិទ្ធី​ហើយ​បៀម អាច​ដើរ​ឬ​រត់លឿន​រហ័ស​ខុស​ប្រក្រតី​បាន ។​