​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​អនិស្សយមុត្តក​

(​អៈនិស​-​សៈ​យ៉ៈ​មុត​-​តៈកៈ​)

​នាមសព្ទ​

( បា​. —​មុ​ត្ត​ក ) អ្នក​ដែល​មិនទាន់​រួចផុត​អំពី​និស្ស័យ គឺ​អ្នក​ដែល​នៅក្នុង​បន្ទុក​ឬ​ក្នុង​អំណាច​គេ​ទូន្មាន​ប្រៀនប្រដៅ​ស្ដីថា​
​បុត្រ​បុរស​ស្ត្រី​ដែល​នៅក្នុង​បន្ទុក​មាតាបិតា ជា​អនិស្សយមុត្តក​; ភិក្ខុ​ខ្ចី​វស្សា​ឬ​ភិក្ខុ​ចាស់​សូម្បី​បួស​បាន ៦០ វស្សា​ហើយ បើ​ល្ងង់ខ្លៅ​ពុំ​ស្គាល់​កិច្ច​ខុសត្រូវ​ក្នុង​វិន័យ​ទេ ជា​អនិស្សយមុត្តក ( ប្រើ​ជា —​មុ​ត្ត​កៈ ក៏បាន ) ។ ព​. ផ្ទ​. និស្សយមុត្តក ។ បើ​ស្ត្រី​ជា អនិស្សយមុត្តិកា ។ ព​. ផ្ទ​. និ​ស្សយ​មុ​ត្តិ​កា ។ ព​. កា​. ឲ្យ​ងាយ​ចាំ​ថា : អនិស្សយមុត្តក៍ កាលបើ​ចេញផុត ចាក​អ្នកគ្រប់គ្រង ត្រូវសុំ​និស្ស័យ អ្នក​ដែល​ខ្លួន​ផ្គង នឹង​ជ្រក​នៅ​ផង ទើប​អាច​នៅបាន ។ អនិស្សយមុត្តិកា មានន័យ​ដូចគ្នា កុំបី​ឈ្លានពាន ត្រូវសុំ​និស្ស័យ ទើប​ខ្លួន​នឹងមាន ក្ដី​សុខ​សម្រាន្ដ តរៀង​ទៅមុខ ។ អ្នកបួស​គ្រហស្ថ ដូចគ្នា​ទាំងអស់ ត្រូវ​ចងចាំ​ទុក បើ​គ្មាន​និស្ស័យ ខុសផ្លូវ​ច្បាប់​ស្រុក ក្រម​ច្បាប់​ចាត់ទុក ថា​តាម​ទំនើង ។​

​ដេក​

​កិរិយាសព្ទ​

​សម្រេច​ឥរិយាបថ​១​ផ្សេង អំពី​ឥរិយាបថ​៣ គឺ ដើរ​, ឈរ​, អង្គុយ​; គឺ​ដាក់ខ្លួន​ដេក​លើ​ទី​, បញ្ឈប់​អារម្មណ៍​សម្ងំ​ឲ្យ​លក់ ។ ព​. ប្រ​. ឈប់​ដោយមាន​ទាស់​ដំណើរ​, មិន​ប្រព្រឹត្តទៅ​
​រោង​ម៉ាស៊ីន​នុះ ឥឡូវ​ដេក​ទៅហើយ ។​

ឈើផ្ដេក​

​នាមសព្ទ​

​ឈើ​ឬ​ឫស្សី​វែង​សម្រាប់​សង្កត់​ផ្ដេក​គុម្ព​ស្រូវ​ទុំ​ឲ្យ​ដួល​រា​បរគេន​ដើម្បី​ឲ្យ​ស្រួល​ច្រូត ។​

​ផ្ដេក​

(​ជើង ដ​)

​កិរិយាសព្ទ​

​ញ៉ាំង​អ្នកដទៃ​ឲ្យ​ដេក​, ដាក់​ឲ្យ​ដេក​
​ផ្ដេកកូន​, ផ្តេក​សសរ ។​
​ផ្ដេក​ចិត្ត បង្អោន​បន្ទន់ចិត្ត​ឲ្យ​ស៊ប់​ទៅរក ។ ផ្ដេកផ្ដិត ជាប់ចិត្ត​ដិត​នៅ​មិន​ងាក​មិន​បែរ​
​ស្រឡាញ់​ផ្ដេកផ្តិត​។​
​ផ្ដេកផ្ដួល ផ្ដេក​ចិត្ត​ផ្តួលខ្លួន​ដោយ​ស្រឡាញ់​រាប់អាន​លើសលុប ។ ផ្តេកស្រូវ ផ្តេក​គុម្ព​ស្រូវ​ទុំ​ឲ្យ​ដួល​រា​បរគេន ដើម្បី​ឲ្យ​ស្រួល​ច្រូត ( ម​. ព​. ឈើផ្តេក ផង ) ។​

​រំដេក​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រំដាក ថា​
​រំដេករំដាក ដែល​រំដាក​ក្រៃពេក : ដោះ​រំដេករំដាក ។​