ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញ​ឲ្យ​ព​ន្លឿ​ន​រឹបអូស​ទ្រព្យសម្បត្តិ​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ឲ្យ​បាន​ឆាប់

1410
ចែករម្លែក
  • 231
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ជំរុញ​ឲ្យ​គណៈកម្មការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន ដែល​នៅ​សេសសល់​ជាច្រើន​តាម​បណ្តា​រាជធានី ខេត្ត​មួយចំនួន មិនទាន់​រឹបអូស​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ទ្រព្យសម្បត្តិ​រឹបអូស​នៅ​ច្រើនណាស់ ស្នើ​គណៈកម្មការ​ព​ន្លឿ​ន​កា​រប​ដោះស្រាយ​ឲ្យ​បាន​លឿន ព្រោះ​នៅ​ច្រើនណាស់​”​។ ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​សង្កត់ធ្ងន់ថា ទ្រព្យសម្បត្តិ​របស់​ក្រុម​មេ​ស៊ី​ជួញដូរ​គ្រឿងញៀន គឺ​នៅមាន​ច្រើនណាស់​ដូចជា ឡាន ម៉ូតូ ផ្ទះ ដីធ្លី ដែល​មិនទាន់បាន​ដោះស្រាយ​បញ្ចប់ សូម​ស្នើ​ឲ្យ​គណៈកម្មការ​ដែល​ដោះស្រាយ​បញ្ហា​រឹបអូស​ទ្រព្យសម្បត្តិ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ ជម្រុញ​ព​ន្លឿ​ន​នីតិវិធី​យ៉ាងដូចម្តេច​ឲ្យ​បាន​ឆាប់​។​

​លោក​បាន​បញ្ជាក់ថា ទ្រព្យសម្បត្តិ​ដែល​រឹបអូស​គឺ​គិត​ជា​ទឹកប្រាក់​មាន​ច្រើន​លាន​ដុល្លារ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំងនោះ មិនមែន​លក់​ស្រួល​ទេ ពីព្រោះ​របស់​គ្រឿងញៀន ជា​របស់​ក្តៅក្រហាយ គេ​មិន​ចង់​បានទេ​។ ប៉ុន្តែ​មាន​អ្នកខ្លះ ក៏​ចង់​ទិញ​ដែរ​។​

​ចំណែក​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​បញ្ជាក់ថា ចំពោះ​ករណីនេះ ក្រសួងយុត្តិធម៌​បាន​សុំ​ខាង​តុលាការ​ព​ន្លឿ​ន​ឲ្យ​បាន​ឆាប់ គឺ​យក​សំណុំ​រៀងមក​កាត់​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​ចូល​ជា​ស្ថាពរ គឺអាច​លក់ដូរ​បាន​។ ហើយ​ការយឺតយ៉ាវ​ដោយសារតែ​សំណុំរឿង​ច្រើនពេក និង​ឯកសារ​ខ្លះ​មិន​គ្រប់គ្រាន់ ហើយ​គេ​ពិបាក​ធ្វើការ​កាត់សេចក្តី​។ តែ​ឥឡូវ​ខាង​តុលាការ​គេ​ធ្វើ​លឿន​ហើយ ដើម្បី​យក​ទ្រព្យសម្បត្តិ​មក​លក់ឡៃ​ឡុង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម