ដោយៈ​យោធិន​/​ភ្នំពេញ​៖​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​បានស្នើ​ទៅ​ភាគី​ជប៉ុន​ក្នុង​ការលើក​បង្កើន​កម្រិត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រក​ហ​សា​សន្តិភាព​សំដៅ​លើកកម្ពស់​កម្រិត​សមត្ថភាព​បន្ថែមទៀត​។​ភាគី​ជប៉ុន​ធ្លាប់​បានផ្តល់​ការហ្វឹកហ្វឺន​ជំនាញ​កន្លងទៅ​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រាប់​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព​បានលើកឡើង​នូវ​សំណូមពរ​នេះ​ក្នុងឱកាស​ទទួល​ស្វាគមន៍​លោក​វរសេនីយ៍ឯក អ៊ី​ស៊ី​ហា​រ៉ា ម៉ាសា​ណា​អូ​(ISHIHARA Masanao) អនុ​ពន្ធ​យោធា​ថ្មី​អម​ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល អញ្ជើញ​ចូលជួប​បង្ហាញ​វត្តមាន​និង​សម្តែង​ការគួរសម នា​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក្នុង​ក្រុងភ្នំពេញ​។​


វត្តមាន​សេនា​នុព​ន្ធ​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​បានមក​បន្ត​អណ​ត្តិ​ការទូត​យោធា​នៅ​កម្ពុជា​នាពេល​ស្របទៅនឹង​ខួប​ទី​៣០​ឆ្នាំ​ដែល​កង​ស្វ័យការពារ​ជប៉ុន​មក​បំពេញបេសកកម្មរ​ក្សា​សន្តិភាព​នៅ​កម្ពុ​ជានា​សម័យកាល​អ៊ុន តាក់ (UNTAC)​។ នេះ​បើតាម​ការលើកឡើង​ពី​សំណាក់​ប្រមុខ​កង​យោធា​មួ​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម​សុវណ្ណនី​។​

ប្រមុខ​កងទ័ព​មួក​ខៀវ​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់ផ្នែក​ថ្នាក់​បាន​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​រាល់​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​ប្រជាជន​ជប៉ុន ដែលជា​និច្ចកាល​បានផ្តល់​នូវ​ជំនួយ​ដ៏​ថ្លៃថ្លា ទាំង​ផ្នែក​ស្មារតី សម្ភារៈ ថវិកា កសាង​នូវ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ស្ពាន ថ្នល់ ផ្តល់​លទ្ធភាព​ឲ្យ​ដល់​កម្ពុជា​ក្នុង​ការកសាង អភិវឌ្ឍ​មាតុភូមិ​រហូត​ឈានដល់​កម្ពុជា​ប្រកបដោយ​សន្តិភាព​ពឹ​ញ​បរិបូរណ៍​នាបច្ចុប្បន្ន​នេះ​។​

ជាការ​ឆ្លើយតប លោក​វរសេនីយ៍ឯក ISHIHARA Masanao បាន​សំដែង​នូវ​មនោសញ្ចេតនា​រីករាយ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​បានផ្តល់​ឱកាស​សម្រាប់​វ​ត្ត​មាន​ជា​លើកដំបូង​របស់លោក​នៅ​កម្ពុជា​។​លោក​វរសេនីយ៍ឯក ក៏បាន​លើកឡើង​ពី​គោលបំណង​ក្នុងការ​បង្កើន​កម្រិត​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការពារជាតិ​ភាគី​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន ដែល​នឹង​បានគ្រោង​ផងដែរ​នូវ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នាពេល​ខាងមុខនេះ ។​

ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ក្នុងការ​បង្កើន​ពេលវេលា បន្ថែម​សម្រាប់​ការហ្វឹកហ្វឺន​ជំនាញ​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​លើ​ផ្នែក​វាស់​ស្ទង់ តូ​ប៉ូ សំណង់​ផ្តេក បញ្ឈរ ។​
ផ្តល់​ការហ្វឹកហ្វឺន​ទាំង​ទ្រឹស្តី និង​អនុវត្ត​ជាក់ស្តែង​លើ​ជំនាញ​វាស់​ស្ទង់​តាមរយៈ​ម៉ាស៊ីន ទំនើប និង​ការប្រើប្រាស់​ដ្រូ​ន​ផង​។ ការផ្តល់​អាហារូបករណ៍​រយៈពេល​ខ្លី វែង ឲ្យ​ដល់​សិក្ខាកាម​កង​យោធា​មួក​ខៀវ​កម្ពុជា​នៅ​សាលា​វិស្វកម្ម​ជប៉ុន និង​ដំណើរការ​ផ្លាស់ប្តូ​រទស្ស​ន​កិច្ច​ប្រចាំឆ្នាំ​រវាង​កង​ស្វ័យការពារ​ជប៉ុន​និង​មជ្ឈមណ្ឌល​ជាតិ​ក៏ត្រូវ​បានលើកឡើង​ផងដែរ​ក្នុងជំនួប​ដ៏​មាន​អត្ថន័យ​នេះ​៕​រន​.mara