​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: តាមរយៈ​សំណើ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ នាពេល​កន្លងមក​នោះ នៅ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ស្តារលូ​នៅ​ចំណុច ផ្លូវ​លេខ​២០២ ក្នុងភូមិ​៨ និង​ភូមិ​៩ បាន​ចំនួន ៣៤​អណ្តូង និង​ចំណុច​ផ្លូវ​លេខ​៦៥៦ ក្នុងភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានផ្តល់​ឡាន​បូម​លូ​ចំនួន​៤​គ្រឿង សម្រួល​ដល់​ដំណើរការ​ស្តារលូ​នេះ​។​

​ការស្តារ​លូ​នៅ​ចំណុច​ខាងលើ ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​៕​