​ដោយ​:​ភ្នំ​ខៀវ​/​បាត់ដំបង​៖ជីដូន​ចាស់​រវល់​ការងារ​ផ្ទះ​ប្រហែស​មួយពេល​បណ្តាល​ឲ្យ​ចៅ​ពីរ​នាក់​នាំគ្នា​ចុះ​លេង​ទឹកស្រះ​ក្បែរ​ផ្ទះ​លង់​ស្លាប់​កាលពី​រសៀល​ថ្ងៃទី ២៤ ខែសីហា នៅ​ភូមិ​តានី ឃុំ​ល្វា ស្រុក​ប​វេ​ល​។​

​កុមារ​រងគ្រោះ​ឈ្មោះ​ណាំង ស្រី​និច្ច ភេទ​ស្រី អាយុ ៥​ឆ្នាំ និង​ឈ្មោះ រតនា ប៊ុន​ថៃ ភេទ​ប្រុស អាយុ ៤​ឆ្នាំ ។​ទាំង ពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ក្នុងបន្ទុក​គ្រួសារ​ជាមួយគ្នា​នឹង​ជីដូន​។​ពួកគេ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​។​

​ឈ្មោះ​ញាន ស៊ីណា ត្រូវជា​មីង​របស់​ជនរងគ្រោះ​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ប្រមាណ​ជា ១០​នាទី​ក្មួយ​របស់​នាង​ទាំងពីរ​នាក់​បាន​ឡើង​លេង​នៅលើ​គោយន្ត ។​ប៉ុន្តែ​រំលង​បាន​បន្តិច​ស្រាប់តែ​បាត់​ក្មួយ​ទាំង ពី​នាក់​ដោយ​មិនដឹងថា​ទៅ​កន្លែង​ណា​។ ភ្លាមៗ​នាង​ជាមួយនិង​បងប្អូន​ឯទៀត​នាំគ្នា​ដើររក ប៉ុន្តែ​មិនឃើញ ។​រហូតមក​ពិនិត្យ​នៅក្បែរ​ស្រះ​នៅ​ជិត​ផ្ទះ​ក៏​ប្រទះឃើញ​ស្បែកជើង ក្រោយ​សង្ស័យ​បាន​ចុះ​រាវរក​ក៏​ប្រទះឃើញ​តែម្តង​ហើយ​ប្រញាប់ប្រញាល់​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរ ប៉ុន្តែ​គ្រូពេទ្យ​បាន​បញ្ជាក់ថា​ហួសពេល​ហើយ​ក្មេង​ទាំង ពី​បាន​ស្លាប់​ហើយ​៕​សរន​.mara