ដោយ៖តារារិទ្ធ(ភ្នំពេញ)៖លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមមានប្រសាសន៍នៅឯសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលរយៈពេល ៥ឆ្នាំ របស់ក្រសួងធនធានទឹកនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ២៥ខែសីហា ២០២២នេះ។ លោកបានឱ្យដឹងថាដើម្បីធានាបាននូវសន្តិសុខទឹក ទាំងបរិមាណនិង គុណ ភាពក្នុងអាង ទន្លេ ស្ទឹង ក្រសួងបានបន្តគ្រប់គ្រងធនធានទឹក​បានល្អប្រសើរទាំងនៅពេលមានទឹកជំនន់និងនៅពេលជួបគ្រោះរាំងស្ងួត ។ ជាក់ស្តែងគិតមកដល់បច្ចុប្បន្នក្រសួងធនធានទឹកនិងឧតុនិយម​មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវសរុបជិត២លានហិកតា (១ ៨៨៩ ១១២) លើផ្ទៃដីសរុបជាង ៣លាន( ៣ ០៧៨២២០)ស្មើ នឹង៦១, ៣៧ ភាគរយនៃផ្ទៃដីសរុប ។

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានបន្តឲ្យដឹងទៀតថា៖នៅក្នុងការអភិវឌ្ឍន៍វិស័យធនធានទឹកនិង ប្រព័ន្ធធារាសាស្ត្ររាជរដ្ឋាភិបាលបានចំណាយកថវិកាជាតិប្រមាណ៦៥៩ ពាន់លានរៀលស្មើនឹង១៦៥លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំដែលគិតជាឆ្នាំមានប្រមាណ ៣៣ លានដុល្លារក្នុង១ឆ្នាំ ។ ដោយបានអនុវត្តន៍ទៅលើគម្រោងចំនួន ២១៨ គម្រោង(៤៣ គម្រោងក្នុង១ឆ្នាំ) ។ ពង្រីកការស្រោចស្រពបានចំនួន ១២៣,០១៥ ហិកតាក្នុងនោះរដូវវស្សា៨១,៨៦៣ ហិកតានិងរដូវប្រាំង៤១,១៥២ ហិចតានិងដំណាំរួមផ្សំបានចំនួន ៤ ៣៩៩ ហិចកតា។

ជាមួយនេះក៏មានការប្រើប្រាស់ថវិការបស់ដៃគូអភិវឌ្ឍន៍និងស្ថាប័នផ្តល់ហិរញ្ញវត្ថុដែលមាន៖សាធារណរដ្ឋប្រជានិតចិនបានចំនួន បី គម្រោងស្រោចស្រពបាន ១៧ ០០០ ហិកតា ស្តុកទឹកបាន ២៥៧ លានម៉ែត្រគូប និង បង្កើនលំហូរទឹកអតិបរិមាបានចំនួន ១៣៥០ ម៉ែត្រគូបក្នុង១នាទី នៅផ្នែកខាងក្រោមស្ទឹងព្រែកត្នោតបង្កើន លទ្ធភាពដោះទឹកជំនន់ដែលជន់លិចនៅផ្នែកខាងលិចរាជធានីភ្នំពេញនិងស្រុកកណ្តាលស្ទឹងនិងក្រុងតាខ្មៅ ខេត្តកណ្តាល។ សាធារណរដ្ឋកូរ៉េបានជួយចំនួន៣ គម្រោង ស្រោចស្រពបាន ៧៣ ៥០០ ហិកតា ស្តុកទឹកបាន ១៧៧ លានម៉ែត្រគូប ។រដ្ឋាភិបាលជប៉ុនបានជួយចំនួន ០១ គម្រោងស្រោចស្រពបាន ១៣,៩៩៣ ហិកតា។រដ្ឋាភិបាល អូស្ត្រាលីបានចំនួន ០៥ គម្រោងស្រោចស្រពបាន ៦ ៩២៧ ហិចតា ។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)បានចំនួន ០៣ គម្រោងស្រោចស្រពបាន ៧ ៨៦០ ហិកតា ។

ធានាគារអភិវឌ្ឍន៍អាស៊ី (ADBចំនួ)ន ០៥ ចំណាត់ថ្នាក់៖ ឆ្នាំ២០២១គម្រោងគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់និងរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេ មេគង្គចំនួន ០១ គម្រោង, ស្រោចស្រពបាន ២០ ៦០០ ហិកតា (ស្រូវវស្សាចំនួន ១៦ ១០០ ហិកតា, ស្រូវប្រាំងចំនួន ៤ ៥០០ ហិកតា),ឆ្នាំ២០១៨-២០២២គម្រោងគ្រប់គ្រង ធនធានទឹកនិងប្រព័ន្ធធារាសាស្ត្រនៅតំបន់ខ្ពង់រាបមានចំនួន៣ គម្រោងលទ្ធភាពស្រោចស្រពបាន ៥០ ៨៧២ ហិកតា (ស្រូវវស្សាចំនួន ៣១ ៧០៣ ហិកតា,ស្រូវប្រាំង ចំនួន ១៩ ១៦៩ ហិកតា) ។ ឆ្នាំ២០២០-២០២២គម្រោងកែលម្អវិស័យធារាសាស្ត្រកសិ កម្ម ចំនួន០៤គម្រោងស្រោចស្រពផ្ទៃដីសរុបចំនួន៥៧,៩០០ហិកតា(ស្រូវវស្សាចំនួន ៤២ ៤០០ ហិកតា,ស្រូវប្រាំងចំនួន ១៥,៥០០ហិកតា) ។ ឆ្នាំ២០២០-២០២២ គម្រោង ខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថានចំនួន ០៩គម្រោងស្រោចស្រពផ្ទៃដី បាន ៥១១៥ ហិកតា(ស្រូវវស្សាចំនួន៣១៥០ ហិកតា,ស្រូវប្រាំងចំនួន១ ៩៦៥ហិកតា)។ឆ្នាំ២០២១គម្រោងជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករធននឹងអាកាសធាតុ ចំនួន ០៩គម្រោងស្រោចស្រពផ្ទៃដីសរុបចំនួន ២០ ៦៧៣ ហិកតា (ស្រូវវស្សាចំនួន ១៦ ៣៣៣ហិកតា ,ស្រូវប្រាំងចំនួន ៤៣៤០ ហិកតា ។

លោករដ្ឋលេខាធិការបានបន្តថាលក្នុងរយៈពេល០៥ឆ្នាំ(២០១៨-២០២២)នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី ៦នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(២០១៩-២០២៣)ក្រសួងធនធានទឹកនិងឧតុនិយមសម្រេចបានសមិទ្ធផលសំខាន់ៗរួមមាន៖អភិវឌ្ឍទំនប់អាងស្តុកទឹកនិងសំណង់ស្ទាក់ទឹកធំៗកាត់ស្ទឹងបង្កើនលទ្ធភាពគ្រប់គ្រងទឹកជំនន់បានចំនួន៣កន្លែងដែលអាចស្តុកទឹកបានចំនួន៤៥៥ លាន ម៉ែ ត្រគូបបន្ថែមទៀតនៅរដូវប្រាំង ។បង្កើ នលំហូរទឹកអតិបរមាបានចំនួន ១ ៣៥០ម៉ែត្រគូប/១នាទីនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតបង្កើនលទ្ធភាពដោះទឹកជំនន់នៅផ្នែកខាងលិចនៃរាជធានីភ្នំពេញ ស្រុកកណ្តាលស្ទឹងនិងក្រុងតាខ្មៅខេត្តកណ្តាល។ការស្តារសាងសាង់និងអនុត្តរភាពប្រព័ន្ធធារាសាស្ត្របង្កើនលទ្ធភាពស្រោចស្រពដំណាំស្រូវភាពជលសាស្ត្រនៅតាមស្ទឹងនិងទន្លេសំខាន់ៗ ។ បានកំណត់ ព្រំអាងទឹកនិងបឹងធម្មជាតិដើម្បីធ្វើការអភិរក្សធន ធានទឹកបានចំនួន ១៣៤ កន្លែង ៕សរ