​ទៅយក​កូន​ចេញពី​រៀន​មកវិញ​មិនឃើញ​កូន​បែ​ជា​ដួល​ស្លាប់​មុខ​បន្ទប់​ជួល​

1239
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស​ម្នា​ក់បាន​ស្លាប់​នៅក្នុង​បន្ទប់​ជួល​ដោយ​មិនដឹង​មូលហេតុ​ដោយមាន​ស្នាម​ជាំ​ពេញ​ខ្លួន​។​ហេតុការណ៍​បានកើត​ឡើង​នៅក្នុង​ផ្ទះជួល​បន្ទប់​លេខ​៣០ ផ្លូវ​បេតុង ក្រុម​១២ ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ។

​សព​រងគ្រោះ​មានឈ្មោះ វេ​ង ពិ​សិទ្ធ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​នៅផ្ទះ​មាន​ស្រុកកំណើត​នៅ​ភូមិ​ជី​អោក ឃុំ​ជី​អោក ស្រុក​បារាយ ខេត្តកំពង់ធំ​។​ប្រពន្ធ​ឈ្មោះ ឈុំ សុខ​ណៃ អាយុ ២៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​និង​មានកូន​ប្រុស​ចំនួន​២​នាក់​។​បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​។

​ប្រពន្ធ​របស់​សព​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ ដើម្បី​ទៅយក​កូនប្រុស ២​នាក់​ដែល​ចេញពី​សាលារៀន​។ ស្រាប់តែ​ពេលនោះ គេ​បានឃើញ​ជនរងគ្រោះ​ត្រឡប់មកវិញ ដោយ​គ្មាន​ឃើញ​កង់ និង​កូនប្រុស​តូចៗ​ទាំង ២​នាក់មក​ជាមួយ​ទេ​។ តែ​បែរជា​ឃើញ​ខោអាវ​របស់​ជនរងគ្រោះ​ប្រឡាក់​ទៅដោយ​ដី​ជាច្រើន ហើយ​នៅលើ​ផ្ទៃមុខ​មាន​ស្នាម​ជាំ​ច្រើន​កន្លែង​ទៀត​។

​ប្រពន្ធ​បន្តថា ភ្លាមៗ​នោះ ស្រាប់តែ​ជនរងគ្រោះ​បាន​ដួលសន្លប់​នៅមុខ​ក្លោងទ្វារ​ផ្ទះជួល ហើយក៏​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​ផ្ទះជួល​បាននាំគ្នា​លើក​ជនរងគ្រោះ​មក​ដាក់​ក្នុង​បន្ទប់ ។​តែ​ពេលនោះ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។

​ក្រោយពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សាកសព​។​ប៉ុន្តែ​ក្រោយមក​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​មិនបាន​ប្ដឹងផ្ដល់​អ្វី​នោះឡើយ​។​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​មិន​ប្តឹងផ្តល់​និង​ប្រគល់​សាកសព​ជនរងគ្រោះ​ខាងលើ​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

ទៅយក​កូន​ចេញពី​រៀន​មកវិញ​មិនឃើញ​កូន​បែ​ជា​ដួល​ស្លាប់​មុខ​បន្ទប់​ជួល​

ទីតាំងផ្សាយពាណិជ្ជកម្ម