លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បានឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែសីហា នេះ​ថាៈ ដំណាំ​ស្រូវ​របស់ ប្រជាពលរដ្ឋ ទូទាំង​ខេត្តកំពង់ធំ ខូចខាត​ទាំងស្រុង ចំនួន ៣.៣៥០ ហិកតា ហើយ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន ប៉ុន្តែ​មិនទាន់មាន​ផល ប៉ះពាល់​ដល់​ពលរដ្ឋ និង​ផ្ទះសម្បែង​នៅឡើយ​ទេ នៅក្នុង​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ជាច្រើន​មេ ដែល​បង្ក​ឱ្យ​ទឹកស្ទឹង​សែន បន្ត​ហក់​ឡើងជា​បន្តបន្ទាប់ និង​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង រហូតដល់​ការប្រកាសអាសន្ន​។​

Aug 25, 2022