ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ អភិបាលរង​ខេត្តព្រះវិហារ​ចំនួន​បួនរូប ត្រូវបាន​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព​លោក អ៊ុំ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​ព្រះវិហារ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​អភិបាលរង​ដែល​ត្រូវ​ប្រកាស​តែងតាំង​រួមមាន​៖​ទី​១. លោក មិន ស៊ីថា ,​ទី​២. លោក អ៊ុក គឹម​សាន​, ​ទី​៣. លោក សុខ សាន្ត​តា​រ៉ា និង​ទី​៤. លោក យឹម បញ្ញា ។​

​ពិធី​នេះ​លោក អ៊ុំ ម៉ា​រ៉ា បានធ្វើការ​ផ្តាំផ្ញើ​មួយចំនួន​ដល់​អភិបាលរង​ខេត្ត​ដែល​ទើប​ទទួល​តំណែង​ក្នុង​ពេលនេះ​៕​