​បុរស​ម្នាក់​បាត់​ខ្លួន​៣​ថ្ងៃ​ប្រទះឃើញ​សព​អណ្តែត​ទឹក​ក្នុង​រណ្តៅ​ដី​

1046
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បាត់​ខ្លួន​បី​ថ្ងៃ​ក្រុមគ្រួសារ​ដើររក​មិនឃើញ​។​តែមាន​ការភ្ញាក់ផ្អើល​ដោយ​ក្មេង​តូច​ដែលជា​ក្មួយ​របស់​ជនរងគ្រោះ​បាន​ប្រទះឃើញ​សព​របស់​ពូ​អណ្តែត​ទឹក​ក្នុង​រណ្តៅ​ដី​មួយកន្លែង​ដោយមាន​សភាព​ហើម​ស្អុយ​ទៅហើយ​។​ហេតុការណ៍​ប្រទះឃើញ​សព​នេះ​កើតឡើង​នៅ​ចំណុច ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២៦ ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ញ៉ លន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ស្នាក់នៅ​ជាមួយ​ប្រពន្ធក្រោយ​ឈ្មោះ ញឹម​វី​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី​សង្កាត់​ទៀន​ខណ្ឌដង្កោ​ដោយមាន​ស្រុកកំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពីមុន ជនរងគ្រោះ​តែងតែ​ផឹកស្រា​។ តែ​មួយរយៈ​ក្រោយមក គេ​មិនដែល​ឃើញ​ជនរងគ្រោះ​ផឹក​ទៀត​នោះទេ ។ លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​តែងតែ​រអ៊ូ​ថា ចុក​ទ្រូង​និង​កើតមាន​ទឹកមុខ​ស្រពាប់​ស្រពោន​ខុសប្លែក​ពី​ធម្មតា​ហើយក៏​បាត់​ខ្លួន​ឈឹង​តែម្តង​។

​បាត់​ខ្លួន​តាំង​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៨​ដោយ​មិនដឹង​ទៅ​ទីណា​នោះទេ​គ្រួសារ​តាមរក​សព្វ​ទីកន្លែង​នៅតែ​មិនឃើញ​។​លុះដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​ក្មួយ​របស់​ជនរងគ្រោះ​បាន​ប្រទះឃើញ​សព​ជនរងគ្រោះ​អណ្តែត​ទឹក​ក្នុង​រណ្តៅ​ដី​នៅ​ខាងក្រោយ​ផ្ទះ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​៕S/

​បុរស​ម្នាក់​បាត់​ខ្លួន​៣​ថ្ងៃ​ប្រទះឃើញ​សព​អណ្តែត​ទឹក​ក្នុង​រណ្តៅ​ដី​

ទីតាំងផ្សាយពាណិជ្ជកម្ម