កម្មវិធី​ថ្មី​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត(AI) ឈ្មោះថា “WoodAI” ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ២៥​ខែសីហា​នេះ​ដើម្បី​គាំទ្រ​ដល់​រោងចក្រ​កាត់ដេរ​និង​វិស័យ​វាយនភ័ណ្ឌ​ក្នុងការ​កាត់បន្ថយ​សម្ពាធ​លើ​ព្រៃឈើ​ធម្មជាតិ​នៅ​កម្ពុជា​។ នេះ​ជា​កិច្ចសហការ​ដ៏​ប្រសើរ​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ដោយ​ភាព​ច្នៃប្រឌិត​រវាង​ក្រុមហ៊ុន​H&M Group និង​អង្គការ​WWF នៅ​កម្ពុជា​។​