ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ នៅ​ខែសីហា​នេះ​ដួង​រាសី​ឡើង ខ្ពស់ត្រដែត ម្ល៉ោះហើយ​ឃើញថា​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូល​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​វិញ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​រាល់​បញ្ហា​មួយចំនួន​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការប្រកប​ការងា​រវិ​ញ ឃើញថា​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូ​ផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត និង ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរ​នោះទេ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​ទាក់ទង​មនុស្ស​ចាស់​ឬ​មនុស្ស​ធំ​គប្បី​ប្រញាប់​ទំនាក់ទំនង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ក៏​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​ដល់​ការទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​និយាយ​ដល់​ចាស់ទុំ តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់ និង​រឿង​ធំដុំ​បាន​ពីព្រោះថា​ផល​តែង​ឆ្លើយតប​នាពេល​ក្រោយ​វិញ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​បើ​ធ្វើ​អ្វី​ក៏ដោយ​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយ​ត​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេល​ល្អ​ផងដែរ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​រកបាន​ដោយ​តានតឹង ហើយ​ចាយ​វិញ​ដោយ​ធូរ​ឱ្យសោះ​ ពីព្រោះ​នៅពេល​ខ្វះមុខខ្វះក្រោយ​គឺ​មិន​ងាយ​ទៅ​ពឹងពាក់​គេ​ឡើយ​។​ការប្រកប​ការងារ​លោក​អ្នក​ឃើញថា​មាន​ការជួប​បញ្ហាលំបាក​ច្រើន ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់​ណាមួយ​នាំ​ជួប​ការលំបាក​ទប់ទល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំម្សាញ់​ដោយសារ​ឥទ្ធិពល​ឆ្នាំ​មិនល្អ​ងាយ​ធ្វើឱ្យ​ដំណើរ​ជិវិត​ប្រែប្រួល​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​បើទោះបី​ដួង​រាសី​ស្រុតចុះ​ក្តី ប៉ុន្តែ​លោកអ្នក​នៅ​អាច​ដំណើរ​កិច្ចការងារ​ដោយ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ពិសេស​ផល​មួយចំនួន​ក៏​តែង​ផ្តល់​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​។
រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើត​បញ្ហា​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ខែសីហា​នេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​សេះ​បានទទួល​រង​ជះ​ផល​មិនល្អ និង​រឿង​រាវ​មួយចំនួន​ចូល​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ ។​ការប្រកប​ការងារ​បើ​ជា​បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ ជីវិត​គ្រួសារ​តែងមាន​ភាព​គាប់ប្រសើរ​និង​ជឿនលឿន​ទៅមុខ ៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ភ្លឺ្ល​ថា្ល និង​គំនិត​ប្រាជ្ញា​ឈ្លាសវៃ ទោះ​ធ្វើ​អ្វីមួយ​តែង​ហុច​ជា​ផល​តែង​ឆ្លើយតប​ដូច​សមប្រកប​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់ ពីព្រោះថា​ស្ថិតនៅ​ក្នុងអំឡុង​ខ្វាយខ្វល់​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​បើ​មានការ​ស្វះស្វែង​តែង​ហូរ​ចូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ងាយ ។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​ក្នុង​រយៈពេល​នេះ​បើ​មានទំនាស់​វិវាទ​កើតឡើង លោកអ្នក ចូរ​ចេះ​អត់ធ្មត់ និង​រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់ ហើយ​ដាច់ខាត​មិនត្រូវ​តបត​ដោយ​កំហឹង​ទល់​កំហល់​ឡើយ ទើប​រឿង​តូច​មិនអាច​រីក​ក្លាយជា​រឿង​ធំ​បាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ ជួប​ភាព​ប្រទាំង​ប្រទើស​និង​កើតការ​រកាំចិត្ត​ច្រើន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​ដោយសារ​ផល​ល្អ និង មិនល្អ​នៅតែ​លាយឡំ​គ្នា​នៅឡើយ ហើយ​ពិសេស​ផល​មិនល្អ​ហាក់​មាន​ច្រើនជាង ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស និង​មាន​បញ្ហា​ឧបសគ្គ​នៅ​រារាំង​ផ្លូវ​ច្រើន ហេតុនេះ​គប្បី​អត់ធ្មត់​បន្តិច​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​ច្រើន​បន្តិច ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​បើ​កិច្ចការ​ណា​មិនសូវ​សំខាន់​មិនត្រូវ​រវីរវល់​ច្រើន​ឡើយ ហើយ​គប្បី​ងាក​ទៅធ្វើ​កិច្ចការ​ណា​ដែល​សំខាន់​ទើប​អាច​ប្រមូលបាន​ផលចំណេញ​គ្រាន់​ពេញ​បំពង់ ពីព្រោះថា​ឱកាសល្អ​ពុំមាន​ច្រើន​ឡើយ ។​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​ពេលនេះ​លោកអ្នក​អាច​លេចចេញ​នូវ​បញ្ហា​សុខភាព​ដែល​ភាគច្រើន​ផ្តើមចេញ​មកពី​បញ្ហា​បរិស្ថាន​ជុំវិញខ្លួន ហេតុនេះ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕