ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប៉ូលិស​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​ចាប់បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ដ៏​ច្រើន​ដែល​មាន​តំលៃ​ប្រមាណ​១,៦​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​(១,១​ពាន់​លាន​ដុល្លារ​អាម៉េរិក​) លាក់​ក្នុង​ថ្ម​ម៉ាប​នៅក្នុង​កុង​តេនឺ​ដឹកជញ្ជូន​តាម​សមុទ្រ​ជាច្រើន នៅក្នុង​អ្វីដែល​អាជ្ញាធរ​អូស្ត្រាលី​ចាត់ទុកថា​ជា​ការ​ចាប់បាន​ថ្នាំញៀន​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​បង្ក្រាប​ថ្នាំញៀន​​របស់​ប្រទេស​។​

​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ក្រាម​តំលៃ​ប្រមាណ​១,៦​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​លាក់​ក្នុង​ថ្ម​ម៉ាប​នៅក្នុង​កុង​តេនឺ​ដឹកជញ្ជូន​តាម​សមុទ្រមកពី​មជ្ឈិមបូ​ព៌ា​

​ប៉ូលិស​រដ្ឋ​ញូ​វ​សោត​វ៉េ​លស៍​(New South Wales)បាននិយាយថា ​មេតំ​ហ្វេ​តាមី​នក្រា​មជាង​១.៨០០​គីឡូក្រាម​ត្រូវ​បាន​រកឃើញ​ក្នុង​បន្ទះ​ថ្ម​ម៉ាប​នៅក្នុង​កុងតេ​នឺ​ចំនួន​បួន​ដែល​បាន​មក​ដល់​កំពង់ផែ​ទីក្រុង​ស៊ីដនី​នៅ​​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ ដោយជាង​១.០០០​គីឡូក្រាម​ត្រូវ​បាន​រកឃើញ​ក្នុង​ការបង្ក្រាប​ចុងក្រោយ បន្ទាប់​ពី​ការ​ចាប់បាន​ថ្នាំញៀន​ប្រភេទ​នេះ​ប្រមាណ​៧៥០​ឡី​គូ​ក្រាម​កាលពី​សប្តាហ៍​មុន​។​​ទំនិញ​ទាំងនេះ​មាន​ប្រភព​ចេញមក​ពី​មជ្ឍិម​បូ​ព៌ា តែ​មិនទាន់ចោទប្រកាន់​នរណា​ម្នាក់​នៅ​ឡើយ​ទេ​ទោះជា​មាន​ការចាប់ខ្លួន​បុរស​បី​នាក់​កាលពី​សប្តាហ៍​មុន​។​

​មេតំ​ហ្វេ​តា​មីន​ក្រាម ត្រូវ​គេ​ហៅ​ទូទៅ​ថា​ជា​ម៉ា​ទឹកកក ជា​ផ្នែក​មួយ​នៃ​ថ្នាំញៀន អំ​ហ្វេ​តា​មីន​។

​ក្នុង​ឧបទ្ទវហេតុ​ដាច់ដោយឡែក​មួយ ប៉ូលិស​រដ្ឋ​ញូ​វ​សោត​វ៉េ​លស៍ បាន​និយាយថា​ខ្លួន​បាន​ចោទប្រកាន់​មនុស្ស​បួន​នាក់​ក្រោយ​ការរកឃើញ​ថ្នាំម៉ា​ទឹកកក​និង​ថ្នាំ​កូកាអ៊ីន​តំលៃ​១៥៥​លាន​ដុល្លារ​អូស្ត្រាលី​លាក់​​ទុក​ក្នុង​រថយន្ត​បុរាណ Bentley​ដែល​ដឹក​មក​ពី​កាណាដា ៕

​ប៉ូលិស​បាន​រកឃើញ​ថ្នាញ​ញៀន​លាក់​ក្នុង​រថយន្ត​នាំចូល​មកពី​កាណាដា​