ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: លោកស្នងការ​នគរបាល​ជម្រុញ​ដល់​លោក​អធិការនគរបាល​ក្រុង​-​ស្រុក ត្រូវ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​ជំនាញ ពិសេស​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ បន្ត​ការកសាង​របង​ប៉ុស្តិ៍ ត្រូវ​ផ្តល់​សេវា​រដ្ឋបាល សៀវភៅ​ស្នាក់នៅ អត្ត​សញ្ញាញ​ប័ណ្ណ​សញ្ញ្ជាតិ​ខ្មែរ និង​សេវា​ផ្សេងៗ​ឲ្យ​បាន​ទាន់ពេលវេលា។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ ពេល​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែសីហា ឆ្នាំ​២០២២ (​គិតពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ដល់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២)​និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់ ។​

​ក៏មាន​ការចូលរួម​ពី លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ​ជំនាញ​ទាំង​៣១ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​ទាំង​៤ និង​នាយ​ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ទាំង​៣២ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ែ​ម វីរ​:​ស្នងការរង ផែន​សេនាធិការ បាន​ឡើង​ធ្វើ​សេចក្តីរាយការណ៍​ប្រចាំ​ខែសីហា ដោយ​បញ្ជាក់ថា​៖ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​០៨​លោក​លើ​០៩​លើក ថយចុះ ១១% បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ​០៨​នាក់​បាត់​ម៉ូតូ​០២​គ្រឿង ក្នុងនោះ ៖ បទល្មើស​ឧក្រិដ្ឋ​កើតឡើង​០១​លើ​០០​លើក កើន​១០០% លើក រងគ្រោះ​០១​នាក់​, បទល្មើស​មជ្ឈិម កើតឡើង​០៧​លើក​លើ​០៩​លើក ថយចុះ ២២% ក្នុងនោះ​លួច​០៣​លើក​,​ហឹ​ង្សា​ដោយ​ចេតនា​០៣​លើក​, បំពាន​ផ្លូវភេទ​០១​លើក ។​

​រាល​បទល្មើស​កើតឡើង​ចេញ​បង្ក្រាប​ចំនួន​០៧​លើក លើ​០៨​លើក ស្មើ​៨៨% ឃាត់ខ្លួន​២២​នាក់ ,​ដកហូត​ម៉ូតូ​០៣​គ្រឿង​។ បទល្មើស​គ្រឿងញៀន បង្ក្រាប​ចំនួន​១៩​លើ​កល​២១​លើក ឃាត់ខ្លួន​៣៩​នាក់ ក្នុងនោះ ៖​ករណី​ជួញដូរ​និង​ចែកចាយ ១៩​លើក ជនសង្ស័យ​៣៩​នាក់ វត្ថុតាង​៖​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន Ice ចំនួន​៥៦៨.៩១​ក្រាម​, ថ្នាំ​គ្រាប់ WY ចំនួន​២.២៥​ក្រាម​, ទូរ​សព្ទ​ដៃ​៣៣​គ្រឿង​, រថយន្ត​០១​គ្រឿង​, ដាវ​០៣​ដើម​និង​ឧបករណ៍ សម្ភារៈ​មួយចំនួន​។ សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ០៥​លើ​កល​០៥​លើក ស្លាប់​០១​នាក់​,​របួសធ្ងន់​០៦​នាក់​, ស្រាល​០២​នាក់​,​ម៉ូតូ​ខូច​ធ្ងន់​០៣​គ្រឿង​,​ស្រាល​០១​គ្រឿង​, រថយន្ត​តូច​ខូច​ធ្ងន់​០១​គ្រឿង​,​ស្រាល​០១​គ្រឿង​,​យាន​ធំ​ខូច​ធ្ងន់​០១​គ្រឿង​,​ស្រាល​០១​គ្រឿង​និង​យាន​ផ្សេងៗ​ខូច​ធ្ងន់​០១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង បំពេញការងារ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទន​: គ្រប់​កងឯកភាព ទន្ទឹម​នោះ​ក៏​នូវមាន​ចំណុច​ខ្វះខាត ដែល​យើង​ត្រូវ​ព្យាយាម​បំពេញ តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យា និង ភាសារ​បរទេស​ជាដើម​។​

​ជាមួយគ្នា​នោះដែរ លោកស្នងការ ក៏បាន​ជម្រុញ​ដល់​លោក​អធិការនគរបាល​ក្រុង​-​ស្រុក ត្រូវ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​ជំនាញ ពិសេស​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ត្រូវ​ផ្តល់​សេវា​រដ្ឋបាល ដូចជា​សៀវភៅ​ស្នាក់នៅ អត្ត​សញ្ញាញ​ប័ណ្ណ​សញ្ញ្ជាតិ​ខ្មែរ និង​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​និង​បន្ត​ការកសាង​អង្គភាព​របស់ខ្លួន​ឲ្យ​បាន​សមរម្យ​ជា​កន្លែងធ្វើការ ។ ត្រូវ​គ្រប់គ្រង​និង​ចុះបញ្ជី​រាល់​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ដែល​មក​ធ្វើ​ការងារ ឬ​មក​ធ្វើ​អាជីវកម្ម​តាម​មូលដ្ឋាន​និង​ត្រូវ​ក្តាប់​ឲ្យ​បាន​ពី​សមាសភាព​អង្គការ​ឬ​សមាគម​ឲ្យ​បាន​ណែន ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។

​ដោយឡែក​ចំពោះ​នគរបាល​ការពារ​ព្រំដែន ត្រូវ​គ្រប់គ្រង​សភាពការណ៍​ព្រំដែន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ទំនិញគេចពន្ធ គ្រឿងញៀន និង បទល្មើស​ឆ្លងដែន​ខុសច្បាប់​ផ្សេងៗ​ទៀត ៕​