វើ​ល​ខាប់ ៖ ម៉ា​រ៉ា​ដូ​ណា​រង​ការរិះគន់​ចំពោះ​ការលើក​ម្រាមដៃ​កណ្តាល​អបអរ បន្ទាប់ពី​អា​ហ្ស​ង់​ទីន​ឈ្នះ ចំពេល​មានការ​បារម្ភ​អំពី​សុខភាព​

1116
ចែករម្លែក

​លោក ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា ត្រូវបាន​ថ្កោលទោស​ចំពោះ​ការអបអរ​ដ៏​ឈ្លើយ​នូវ​ជ័យជម្នះ​របស់​អា​ហ្ស​ង់​ទីន​លើ​នី​ហ្សេ​រី​យ៉ា ហើយ​ក្រោយមក​ហាក់ដូចជា​ធ្លាក់ខ្លួន​ឈឺ​នៅឯ​ការប្រកួត​វើ​ល​ខាប់​។​

​កាមេរ៉ា​ទូរទស្សន៍​បាន​ថត​មកលើ​លោក​ម៉ា​រ៉ា​ដូ​ណា​ភ្លាម​ក្រោយពី​កីឡាករ​ម៉ា​កូ​ស រ៉ូ​ហូ ស៊ុត​ចូល​នៅ​នាទី​ទី ៨៦ ទម្លាយ​សំណាញ់​ទី​របស់​នី​ហ្សេ​រី​យ៉ា ខណៈដែល​ម៉ា​រ៉ា​ដូ​ណា​លើក​ម្រាមដៃ​ពាក់កណ្តាល​ទាំងសងខាង​។​

​បុរស​អាយុ ៥៧ ឆ្នាំ​រូបនេះ​បាន​ជួយ​អា​ហ្ស​ង់​ទីន​ឱ្យ​ឈ្នះ​វើ​ល​ខាប់ ១៩៨៦ នៅ​ម៉ិ​ក​ស៊ិ​ក ដោយសារ​គ្រាប់​បាល់ “​ដៃ​ព្រះ​” ទល់នឹង​ក្រុម​អង់គ្លេស ហើយ​គាត់​បាន​លេង​នៅ​វើ​ល​ខាប់​ចំនួន ៤ ដង​។​

​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី ម៉ា​រ៉ា​ដូ​ណា​បាន​មាន​វត្តមាន​ដ៏​គួរឱ្យកត់សម្គាល់​នៅ​គ្រប់ការ​ប្រកួត​របស់​អា​ហ្ស​ង់​ទីន ដោយ​ទស្សនា​ពី​កន្លែង​អង្គុយ​។ នៅពេលដែល​រ៉ូ​ហូ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​២​របស់​អា​ហ្ស​ង់​ទីន​ក្នុង​ការទទួល​ជ័យជម្នះ​យ៉ាង​លំបាក​ក្នុង​លទ្ធផល ២-១ ក្នុង​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក ដែល​ជួយ​នាំ​ក្រុម​ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ គាត់​មិនបាន​បញ្ចេញ​តែ​កាយវិការ​ឈ្លើយ​នោះឡើយ​។​

​ដោយ​លើក​ម្រាមដៃ​កណ្តាល​ដ៏​គឃ្លើន គាត់​ក៏​ហាក់ដូចជា​ស្រែក​ប្រមាថមើលងាយ​គេ​ផងដែរ មុន​ពេល​កាមេរ៉ា​បាន​បែរ​ចេញពី​អតីត​កីឡាករ Barcelona និង Napoli ពោរពេញ​ដោយ​បញ្ហា​រូបនេះ​។​

​តែ​ទោះយ៉ាងណា ក្រោយ​ចប់​ការប្រកួត គេ​ឃើញ​មនុស្ស​មក​គ្រា​ម៉ា​រ៉ា​ដូ​ណា​ចេញពី​កន្លែង​អង្គុយ ជាហេតុ​ធ្វើឱ្យមាន​ការបារម្ភ​អំពី​សុខភាព​របស់គាត់​។ ក្រោយមក មាន​រូបថត​មួយចំនួន​បង្ហាញ​រូបគាត់​ក្នុង​ទឹកមុខ​ស្រស់ស្រាយ និង​ស្វាហាប់ ដូចជា​មនុស្ស​មាន​សុខ​ភាពល្អ​ធម្មតា​៕ ដោយ៖ កញ្ញាដាលីស

ម៉ា​រ៉ា​ដូ​ណា លើក​ម្រាម​កណ្តាល​ទាំងសងខាង​អបអរ​ជ័យជម្នះ​របស់​អា​ហ្ស​ង់​ទីន

ទីតាំងផ្សាយពាណិជ្ជកម្ម