​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រថយន្ត​មួយ​គ្រឿង ដែល​ប្រើ​ដោយ​ម្ចាស់​ក្សត្រិយ៍​នៃ​ប្រទេ​សវែល គឺ​ព្រះ​នាង​ដាយ​អាណា នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​រថយន្ត Ford Escort RS Turbo ពណ៌​ខ្មៅ​ត្រូវ​បាន​បើកបរ​ដោយ​ព្រះ​នាង​ដាយ​អាណា ចាប់ពី​ថ្ងៃទី ២៣ ខែ​សីហា ឆ្នាំ ១៩៨៥ ដល់​ថ្ងៃទី ១ ខែ​ឧសភា ឆ្នាំ ១៩៨៨​ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​កើប​លុយ​​បាន​៦​ខ្ទង់​។​

​ព្រះ​នាង​ដាយ​អាណា​ត្រូវបាន​គេ​ថតរូប​ពីមុន​ជាមួយ​រថយន្ត RS Turbo Series 1 នៅ​ខាងក្រៅ​ហាង​ទំនិញ​នៅ​សង្កាត់​ឆែ​ល​ស៊ី (Chelsea) និង​ភោជនីយដ្ឋាន​នៅ​សង្កាត់​កេន​ស៊ីង​តុន (Kensington)​។​

​រថយន្ត​នេះ​កំពុង​ត្រូវបាន​ដាក់​លក់​ដោយ​ក្រុមហ៊ុន Silverstone Auctions ហើយ​កំពុង​ផ្តល់​ជូន​ដោយ​គ្មាន​តម្លៃ​បម្រុង​។​

​ព្រះ​នាង​ដាយ​អាណា​ចូលចិត្ត​បើកឡាន​ដោយ​ខ្លួន​ទ្រង់ ហើយ​ឱ្យ​សមាជិក​ម្នាក់​នៃ​បញ្ជា​ការការពារ​រាជវង្ស (SO14) អង្គុយ​នៅ​កៅអី​អ្នកដំណើរ​។​

​រថយន្ត​នេះ​ត្រូវ​គេ​ជឿ​ថា​មាន​លក្ខណៈ​ពិសេស​ណាស់ ព្រោះ​វា​ជា​រថយន្ត RS Turbo Series 1 ពណ៌​ខ្មៅ​ដំបូង​និង​តែមួយគត់ ដូចដែល​បាន​ឯកភាព​ដោយ S014 និង​នាយកដ្ឋាន​រថយន្ត Ford PR សម្រាប់​ហេតុផល​នៃ​ភាព​សម្ងាត់​៕

 រថយន្ត Ford Escort RS Turbo របស់​ព្រះ​នាង​ដាយ​អាណា​នឹង​លក់​ដេញថ្លៃ​នៅ​ថ្ងៃ​សៅរ៍​នេះ