កូនភ្លោះ​ញី​ឈ្មោល​ខ្លាឃ្មុំ ផាន់​ដា​ទី​១​នៅ ឆ្នាំនេះ​កើត​នៅ​ក្រុង​ឈឹង​ទូ​ប្រទេស​ចិន​

1206
ចែករម្លែក

​តាម​ប្រ​ភ​ព័ត៌មាន​ពី​មូលដ្ឋាន សិក្សា​ស្រាវជ្រាវ​សត្វ​ខ្លាឃ្មុំ​ផាន់​ដា ក្រុង ឈឹង​ទូ​បានឱ្យដឹងថា ខ្លាឃ្មុំ​ផាន់​ដា ឈ្មោះ “​យ៉ា​យូ​ន​” បានកើត​កូនភ្លោះ ញី​ឈ្មោល​មួយគូ​។ កូនច្បង​ញី​មាន ទម្ងន់ ១៣៥,៣g កូន​ទី​២ ឈ្មោល មាន​ទម្ងន់ ១៤៨,៨g​។ បច្ចុប្បន្ន ម្តាយ និង​កូន​ផាន់​ដា​សុទ្ធ​តែមាន សុខភាព​ល្អ​។ គួរ​បញ្ជាក់ថា “​យ៉ា​យូ​ន​” កើត​នៅ​មូលដ្ឋាន​សិក្សា​ស្រាវជ្រាវ​សត្វ​ខ្លាឃ្មុំ ផាន់​ដា​ក្រុង ឈឹង​ទូ​នា​ថ្ងៃទី​១០ ខែ កញ្ញា ឆ្នាំ ២០១០​។ វា​ជា​កូនពៅ របស់​សត្វ​ខ្លាឃ្មុំ ផាន់​ដា​ឈ្មោះ “​យ៉ា​យ៉ា​” ដែល​បាន​ត្រូវគេ​ដាក់ឈ្មោះថា “​រាជបុត្រី​យ៉ា​យៀន​” ៕ ដោយ​យូ លី​

​រូបថត​នៃ​ខ្លាឃ្មុំ​ផាន់​ដា​ភ្លោះ (​រូបថត Xinhua)​