ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានបង្ហាញ ឈ្មោះមនុស្សជាង ៥០ នាក់ នៅខេត្តពោធិសាត់ និងខេត្តកំពង់ធំ ដែលមានការពាក់ព័ន្ធ ក្នុងការធ្វើនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ និងសូមឱ្យអ្នកទាំងអស់នោះ បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពនេសាទខុសច្បាប់ ដែលជារដូវបិទនេសាទ បើមិនដូច្នេះទេ នឹងស្នើសុំដីកាចាប់បញ្ជូនខ្លួន ទៅចាត់ការតាមនីតិវិធីច្បាប់។

នៅលើបណ្តាញសង្គម ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នេះ លោកបណ្ឌិត សុខ ទូច បានសរសេរយ៉ាងដូច្នេះថាៈ “សូមបុគ្គលដែលមានឈ្មោះ ដូចបានរៀបរាប់ ខាងក្រោមនេះ សូមមេត្តាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ ដែលជារដូវបិទនេសាទ ហើយបានលួចរាយស្បៃមុង ដូចភស្តុតាងដែលបានបញ្ជាក់នេះ។ ប្រសិនបើក្នុងករណី ខាងក្រុមក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះទៅឃើញប្រព្រឹត្ត ជាលើកទី២ នឹងស្នើសុំដីកាចាប់បញ្ជូនខ្លួន ទៅចាត់ការតាមនីតិវិធីច្បាប់”។

ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានបង្ហាញឈ្មោះមនុស្សជាង ៥០ នាក់ ដែលមានការពាក់ព័ន្ធ ក្នុងការធ្វើនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ គឺនៅខេត្តពោធិ៍សាត់ ក្នុងស្រុកក្រគរ ឃុំកំពង់លួង និងឃុំអន្សាចំបក់ មានរបាំងសាច់អួន ចំនួន ៤៧ ខ្សែ មានឈ្មោះចំនួន ៣៩ នាក់ មានដូចជាៈ ១. អ៊ុក នី , ២. ផាត ភាន់ , ៣. ឈិន សេងហ៊ឹង , ៤. វី រិទ្ធ , ៥. ចាន់ ពន្លឺ , ៦. ប៉ោក វាសនា, ៧. ផាន់ សុភឿន ( មេដឹកនាំ ) , ៨. ខាន់ សុខុម , ៩.​ ហេង សំរិន , ១០. ឈិត ចាន់ហៀង ,១១. យន គន្ធា , ១២. ទ្រី ប្រុស , ១៣. ខាន់ សុគន្ធ ,
១៤. ស្រុន ស្រឿន , ១៥. ហង្ស ឃឿន , ១៦. ហេង សារ៉េត , ១៧. ឡុក ឆៃលី (មេដឹកនាំ ),
១៨. ចាប សេងឡុង (មេដឹកនាំ ), ១៩. ឃុន ហុកហេង , ២០. ជឹម រ៉ុង , ២១. លី លាង , ២២. ឈិត ចាន់ថា , ២៣. ម៉ៅ ម៉េង , ​២៤. ឈិត ឈុនលី , ២៥. សម្បត្តិ , ២៦. សាយ កុសល​ ,
២៧. ចាប ឆៃលីន (មេដឹកនាំ), ២៨. ខៀវ សុខជា , ២៩. ពិន ឌី , ៣០. ឈួ ឡូ , ៣១. ធឿន ធី ,
៣២. ធឿន ថន , ៣៣. ប៉ាង គីណា , ៣៤. ហួ គឹមលាង ,​ ៣៥. ប៉ោក ប៊ុនរី , ៣៦. សឿន តូច ,
៣៧. យន្ត យ៉ិន , ៣៨. យិន យ៉ាន , ៣៩. ឡាយ ឈាង ។

ចំណែកនៅខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំផាត់សណ្តាយ នៅចំណុចក្រឡុកបាយក្អែក កោះដំបរ ទ្វារបឹងណទី២ និងព្រែកចុងអូរ មានចំនួន ១៦ នាក់ មានដូចជាៈ ១. អុំ វិត , ២. ផាត រឿន​, ៣. កែង សុណេត , ៤. កង អ៊ី , ៥. ផាត ភា​ , ៦. ឈួង ហៃ , ៧. ម៉ៅ ហ័រសួ , ៨. ឡូញ ធារ៉ា , ៩. ទូច ឡូត , ១០. នីន នី , ១១. យិន និត , ១២. វ៉ាន់ សុខា , ១៣. យន្ត ជ្រូក , ១៤. ឆែម សៃ , ១៥. យន្ត គា , ១៦. ឃុន យ៉េង ។

សូមជម្រាបថា នាពេលថ្មីៗ កន្លងមកនេះ លោកបណ្ឌិត សុខ ទូច បានចុះតាមបណ្តាខេត្ត ជាប់បឹងទន្លេសាប សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយបានឃាត់ខ្លួនជនសង្ស័យ មួយចំនួន ដែលមិនរាងចាល ក្នុងការប្រព្រឹត្តបទល្មើសនេសាទ៕V-PC