ដោយៈ health.com.kh
រឿង នេះ ប្រហែល ជា មនុស្ស ស្រី ចង់ ស្វែងរក ការសប្បាយ ខាង អារម្មណ៍ ផ្លូវភេទ របស់ ខ្លួន អោយ ដូច ជា បុរស ដែរ មើលទៅ ប៉ុន្តែ ប្រសិនបើ វា គឺជា ការ ពិត មែន តើ ហេតុអ្វី បានជា មាន បុរស ជាច្រើន នៅ តែ ជឿ ថា មាន ស្រី ល្អៗ សម្រាប់ រៀបការ និង សម្រាប់ លេងសើច ទៀត ? មុន ពេល អ្នក កាត់ សេចក្តី ថា នាង ជា មនុស្ស បែប ណា នោះ ចូរ ពិចារណា អំពី ហេតុផល ដែល នាង ភ្ជាប់ ទំនាក់ទំនង ជាមួយ អ្នកផង ទៅ ។

នាង គិត ថា មនុស្ស គ្រប់គ្នា ក៏ ធ្វើ ដូច នាង ដែរ

ស្ត្រី មាន អារម្មណ៍ ថា មាន សម្ពាធ ធ្វើអោយ ខ្លួន ឯង ចង់ រួមភេទ ដោយសារតែ មាន គេ និយាយ តៗ គ្នា ថា “ នរណា ក៏ ដោយ សុទ្ធតែ កំពុងតែ រួមភេទ ទាំងអស់គ្នា ” ។ តាមពិត វា មិនមែន បែបនេះ ទេ ។ ការសង្កេត ទៅលើ បរិវេន សាកលវិទ្យាល័យ ជាច្រើន បានអោយដឹងថា និស្សិត មហាវិទ្យាល័យ តែងតែ និយាយ អំពី ទំនាក់ទំនង ផ្លូវភេទ ជាច្រើន ដែល ឆ្ងាយ ដាច់ ស្រលះ ពីអ្វី ដែល ពួកគេ កំពុងតែ មាន ទៅទៀត ដូច្នេះ ស្ត្រី គិតថា ការ រួមភេទ ជាមួយ មនុស្ស ប្រុស វា គឺជា រឿង ធម្មតា ទេ ។

ស្ត្រី ចង់បាន ទំនាក់ទំនង របស់ ពួកគេ ឈាន ទៅ មុខ ទៀត

ស្ត្រី ទាំងអស់ ជឿ ថា ការ ដែល ផ្តល់ នូវ ទំនាក់ទំនង ផ្លូវភេទ ជាមួយ មនុស្ស ប្រុស នឹង ធ្វើអោយ មនុស្ស ប្រុស ស្រលាញ់ គេ កាន់តែខ្លាំង ។ តាម ការសង្កេត មួយ បានអោយដឹងថា មាន ស្ត្រី ជាង ពាក់កណ្តាល ជឿជាក់ថា ការ ដែល មាន ទំនាក់ទំនង ផ្លូវភេទ គឺ ជា ជំងឺ រឹងមាំ សម្រាប់ ទំនាក់ទំនង រវាង ពួកគេ ទាំង ពីរ នាក់ ។ ប៉ុន្តែ អ្វី ដែល ជា បញ្ហា ពិតប្រាកដ នោះ គឺថា កាលណា អ្នក ប្រញាប់ រួមភេទ ពេក វា នឹង ធ្វើអោយ ទំនាក់ទំនង របស់ អ្នក ទាំង ពី កាន់តែ បាត់បង់ ទៅ វិញ ទៅ ។

នាង ចង់ សាកល្បង ចិត្ត អ្នក

ស្ត្រី ( និង បុរស ) ច្រើន តែ គិតថា ពួកគេ ត្រូវការ ធ្វើ តេស្ត ទៅលើ សមាសភាព ទំនាក់ទំនង ផ្លូវភេទ ដើម្បី អោយ ប្រាកដថា ពួកគេ ពិតជា អាច រួមរស់ ខាង ផ្លូវភេទ ជាមួយ ដៃគូរ បាន ឬក៏ អត់ ។ ប្រសិនបើ វា ទៅ ជា បែប នេះ មែន នោះ អ្នក ដែល ប្រញាប់ រួមភេទ ប្រដក ដោយ ភាព ទន់ ហន់ នឹង ទទួលបាន ទំនាក់ទំនង ដ៏ ជិតស្និទ្ធ ក៏ដូចជា យូរអង្វែង បំផុត ហើយ ។ ប៉ុន្តែ តាម ការសិក្សា ទៅលើ គូរ សង្សា ឬ ប្តី ប្រពន្ធជាង ២០០០ គូរ មក បាន អោយដឹង ថា ការ ដែល ចង់ រួមភេទ លឿន ពេក វា នឹង ធ្វើអោយ ទំនាក់ទំនង របស់ អ្នក ទាំង ពីរ កាន់តែ ពិបាក ទៅវិញ ទេ ។

នាង ចង់ បាន តែ ម្តង

អ្នកស្រាវជ្រាវ ខាង សិច សាស្ត្រ បាន ដឹង ជា យូរ មក ហើយ ថា ស្ត្រី មាន ការពិបាក ក្នុង ការទទួលយក នូវ តម្រូវការ រួម ភេទ ជាច្រើន ប្រភេទ ខុសៗ គ្នា ជាង បុរស ។ ចំណង់ ផ្លូវភេទ របស់ ស្ត្រី មាន និន្នាការ ឆ្លើយតប នឹង ឱកាស នៃ ការ រួមភេទ ច្រើនជាង ការស្វែងរក របស់ នាង ទៅទឿត ។ នៅ ពេស ស្ត្រី បាន ជួប មនុស្ស ម្នាក់ ដែល ពួកគេ ចាប់អារម្មណ៍ ហើយ ការឆ្លើយតប នូវ ការ រួមភេទ របស់ ពួកគេ នឹង ដំណើរការ ភ្លាម ។ នៅ ពេល ស្ត្រី ឈប់ ប្រព្រឹត្តិ ការ រួមភេទ ជាមួយ បុរស ម្នាក់ នោះ នាង ក៏ មិន មាន លក្ខណៈ ដូច មនុស្ស ប្រុស ដោយ ព្យាយាម រក នរណា ម្នាក់ ទៀត ម ក ជំនួស វិញ ដែរ ។

ចាស់ ហើយ ទោះបី មាន ឈ្មោះ អាក្រក ក៏ មិន អី ដែរ

ស្ត្រី ដែល ស្ថិត ក្នុង ភ័យ មាន ចំណង់ ផ្លូវភេទ ខ្លាំង គឺ នៅ ពេល ដែល ពួក គេ អស់ លទ្ធភាព នៃ ការបង្ក កំណើត ទៀត ។ វា ដូច គ្នា ប្រសិន បើ រោងចក្រ ផលិត កូន ត្រូវ បាន បិទទ្វារ វា មិន ខុស ពី កាំភ្លើង ដែល អាច បាញ់ បាន រហូត ដោយ មិនចាំបាច់ អស់ គ្រាប់ ដែរ ។ ការសិក្សា មួយ បាន បង្ហាញ អោយដឹងថា “ ស្ត្រី ដែល ថយចុះ នូវ លទ្ធភាព មាន ផ្ទៃពោះ ច្រើន តែ គិត អំពី ការ រួមភេទ រួមភេទ ច្រើន ដឹង និង ជួល មនុស្ស អោយ មក រួម ភេទ ជាមួយ ទៀត ផងៗ ។

ប្រសិនបើ អ្នក គិត អំពី ដំណោះស្រាយ និង កំពុងតែ ចាប់ផ្តើម បង្កើត គ្រួសារ យ៉ាង ឆាប់រហ័ស ចូរ គ្រាំទ្រ ដល់ នាង ក្នុង ការ មិន ព្រម រួមភេទ រហូតដល់ អ្នក ទាំ ង ពី បាន សាង នូវ ភាពស្និទ្ធស្នាល ខាង ផ្លូវចិត្ត ច្រើន គ្រប់គ្រាន់ ហើយ ។ ភាព ជំនាញ ដែល អ្នក ទាំង ពីរ ត្រូវការ សម្រាប់ ទំនាក់ទំនង ដ៏ យូរអង្វែង គឺ មាន លក្ខណៈ ខុស គ្នា ដាច់ ពី ជំនាញ ដែល អ្នក ត្រូវការ អោយមាន ទំនាក់ទំនង រយៈពេល ខ្លី ៕