សមុទ្រសំរាម​នៅ​ប្រឡាយ​បឹងត្របែក បន្ទាប់ពីភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់ៗ​គ្នា​

3879
ចែករម្លែក
  • 1.1K
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: សំរាម​កក​ពេញ​ប្រឡាយ​បឹងត្របែក ខណៈដែល​ភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់ៗ​គ្នា ហូរ​ធ្លាក់​ចុះទៅ​ផ្នែក​ខាងក្រោម នាំ​ដោយ​ទាំង​សម្រាម​ទៅជា​មួយ​ផង ដែល​មើលទៅ​ស​ព្រាត​អណ្តែត​ពេញ​ពេញ​ផ្ទៃ​ទឹក​បឹង និង​មាត់​ប្រឡាយ​។​

​បើ​មើ​លពី​ចំងាយ មិនបាន​ចាប់អារម្មណ៍ នឹកថា​ផ្កា​ដុះ​ក្នុង​ប្រឡាយ មិន​ចាញ់​សួនផ្ការប៉ុន្មាន​ទេ តែ​ចូលទៅ​ក្បែរ ទើប​ដឹងថា សំរាម​សុទ្ធ ចម្រុះ​ហូរ​អណ្តែត​ទៅតាម​ទឹក បង្កក​ប្រមូលផ្តុំ​ពេញ​ប្រឡាយ​បឹងត្របែក​។​

​តាម​ប្រជាពលរដ្ឋ​លើកឡើង​កាលពី​ថ្ងៃទី​២៧​មិថុនា​នេះ​ថា សំរាម​មួយចំនួនធំ ក្រុង​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន​ស៊ិន​ទ្រី ប្រមូល​ដឹក​ទៅ​ផង ចុះ​កាលបើ​ខកខាន ដឹក ប្រមូល​វិញ មិនដឹងថា​សម្រាម ត្រូវបាន​ហូរ​អណ្តែត​តាម​ទឹក មក​ទីនេះ យ៉ាងណា​នោះទេ​។​

​ទោះយ៉ាងណា​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ បានធ្វើការ​សំណូមពរ​ដល់​ក្រសួងបរិស្ថាន និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត មេត្តា​ចាត់វិធានការ​ផង​៕ ល​/មន

ទីតាំងផ្សាយពាណិជ្ជកម្ម