ដោយៈ health.com.kh

ចំពោះ មូលហេតុ ធ្វើអោយមាន បញ្ហា ផ្លូវភេទ គឺ មិន ទៀងទាត់ ទេ ហើយ មាន ភាពស្មុគស្មាញ ទៅតាម សញ្ជាតិ របស់ មនុស្ស ។ បញ្ហា មួយចំនួន កើតឡើង ពី រឿង ធម្មតាៗ និង ទាក់ទង ទៅ នឹង កត្តា រាងកាយ ដែល អាច វិល មក រក ភាព ដើម វិញ បាន ។ បញ្ហា ផ្សេងៗ ទៀត អាច កើតចេញ ពី ជំងឺ ធ្ងន់ធ្ងរ មួយ ចំនួន ស្ថានភាព ក្នុង ឆាកជីវិត ដែល លំបាក់ ឬ ទាក់ទង ទៅនឹង បញ្ហា ផ្លូវចិត្ត ។ ហើយ វា រឿង ច្រើន ផ្សេងៗ ទៀត ដែល ប្រមូលផ្តុំ គ្នា កើត ជា បញ្ហា ឡើង ។ រឿងហេតុ ទាំងឡាយ ខាងក្រោម នេះ អាច ចាត់ទុក ធ្វើអោយមាន បញ្ហា ដល់ សុខភាព ផ្លូវភេទ ហើយ ៖

•បញ្ហា ទំនាក់ទំនង ៖ ការ មាន ជំលោះ ទាស់ទែង គ្នា ដូចជា ការបែងចែក ការងារ គ្នា ធ្វើ ការថែទាំ កូន ឬ ទាក់ទង ទៅ នឹង លុយកាក់ សុទ្ធតែ អាច ធ្វើអោយមាន បញ្ហា ដល់ ផ្លូវ ភេទ បាន ។ ជាពិសេស ការបាត់បង នូវ ការគ្រប់គ្រង ទំនាក់ទំនង គឺជា ហានិភ័យ មួយ សម្រាប់ សេចក្តីសុខ នៃ ការ រួមភេទ ។ បញ្ហា ទាំងនេះ អស់ អាច ធ្វើអោយ ស្ត្រី មិន ចង់ ធ្វើ ការទំនាក់ទំនង ជាមួយ ដៃគូរ របស់ នាង ដើម្បី រួមភេទ ទៅតាម តម្រូវការ បានទេ ។

• បញ្ហា ផ្លូវចិត្ត ៖ ការបាក់ ទឹកចិត្ត ការ ថប់ អារម្មណ៍ ( អំពី ការ រួមភេទ ឬ បញ្ហា អ្វី ផ្សេង ទៀត ) ស្ត្រេះ ខឹង និង ការ មាន កំហុសឆ្គង សុទ្ធតែ អាច ប៉ះពាល់ ទៅដល់ មុខងារ ផ្លូវភេទ របស់ ស្ត្រី បាន ទាំងអស់ ។ ការភ្ញោ ចមាន ភាពខ្វះខាត ៖ ការ ដែល ស្ត្រី ម្នាក់ មាន កង្វះខាត នូវ ចំនេះ ខាង ការភ្ញោ ច និង ឆ្លើយតប ទៅ នឹង អារម្មណ៍ ភេទ ប្រហែលជា ធ្វើ រូបនាង មិន អាច ទទួលបាន នូវ ភាពសប្បាយ រីករាយ នៃ ការរួម ភេទ បាន ទេ ។ ចំនែកឯ ការ ពុំ សូវ មាន ទំនាក់ទំនង គ្នា ជាមួយ ដៃគូរ រួមភេទ ក៏ អាច ជា ដើមហេតុ នៃ រឿង នេះ ដែរ ។

• បញ្ហា រោគ ស្ត្រី ៖ ភាពមិនប្រក្រតី នៅក្នុង អាង ត្រគៀក មួយចំនួន អាច ធ្វើអោយ មាន ការឈឺចាប់ ក្នុងពេល រួមភេទ ហើយ ដូច្នេះ ហើយ ទើប បណ្តាលអោយ ថយចុះ នៃ ការរីករាយ ។

ការ ស្ងួត ទ្វារមាស ៖ មូលហេតុ ដែល ច្រើន កើត មាន ញឹកញាប់ ជាង គេ បំផុត សម្រាប់ ស្ត្រី ក្មេងៗ គឺ កង្វះ ខាត់ ខាង ការភ្ញោ ចអារ ម្មណ៍ ភេទ ។ ចំពោះ ស្ត្រី ចំនាស់ វិញ ការថយចុះ នៃ អ័រម៉ូន អេស ស្ត្រូ ជេ នក្នុងពេល រាំងរដូវ គឺ មូលហេតុ ធ្វើ អោយ ស្ងួត ទ្វារមាស ។ ការ ដែល មិនសូវមាន ជាតិ រំអិល គ្រប់គ្រាន់ ក៏ អាច ជាប់ ទាក់ទង ទៅនឹង អតុល្យភាព នៃ អ័រម៉ូន ជំងឺ ផ្សេងៗ និង ថ្នាំ ដែល កំពុង តែ ប្រើប្រាស់ ។ បញ្ហា នេះ វា អាច ទៅ រ៉ាំ ង ស្ទះ ដល់ ការ សម្រើប ភេទ ឬ ធ្វើអោយ ការ រួមភេទ មិនមាន ផាសុខភាព ។


• Vaginismus៖ នេះ គឺជា ការឈឺចាប់ ដោយសារ តែ សាច់ដុំ នៅ ជុំវិញ ច្រក ខាងក្រៅ នៃ ទ្វារមាស ទៅ ជា រឹង ជាប់ និង ធ្វើអោយ ច្រក ខាងក្រៅ នៃ ទ្វារមាស នោះ ឡើង តឹង ។ បញ្ហា មួយ នេះ ធ្វើអោយ បុរស មិន អាច សូក បញ្ចូល លិង្គ ទៅក្នុង ទ្វារមាស បានទេ ឬ រឹតតែ ធ្វើអោយ ស្ត្រី កាន់តែ ឈឺចាប់ ខ្លាំង ជាង នេះ ទៅទៀត ។ Vaginismus អាច បង្កឡើង ដោយ ការ មាន របួស ឬ សន្លាក់ ក្រោយ ពេល វះកាត់ ត្រូវបាន គេ ចាប់រំលោភ សម្រាលកូន មាន ការបង្ក រោគ រលាក ដោយសារ ប្រើ ទឹក សំ អាត់ ទ្វារមាស ប្រើ ថ្នាំ សម្រាប់ សម្លាប់ មេ ជីវិត ឈ្មោល ឬ ប្រើ ស្រោមអនាម័យ ។ វា ក៏ អាច កើតឡើង ដែរ ដោយសារ ការភ័យខ្លាច ។

• ជំងឺ ឆ្លង តាម ការ រួម ភេទ ៖ ជំងឺ ប្រមេះទឹកបាយ ជំងឺ ប៉េស ជំងឺ ឬ ស ក្នុង ប្រដាប់ភេទ ជំងឺ Chlamydia និង ជំងឺស្វាយ ដែល វា សុទ្ធសឹងតែ ជា ជំងឺ ឆ្លង តាមរយៈ ការ រួមភេទ ។ ជំងឺ ទាំងនេះ អាច ធ្វើអោយ ប្រែប្រួល ទៅលើ ប្រដាប់ភេទ និង អោយ រួមភេទ ទៅ គ្មាន ផាសុខភាព ឬ ឈឺចាប់ ខ្លាំង ។

• ជំងឺ រលាក ក្នុង ស្រទាប់ ខាងក្នុង របស់ ស្បូន (Endometriosis) ដុំ សាច់ នៅក្នុង អាង ត្រគាក , ពងទឹក ក្នុង ក្រពេញ អូវែ សន្លាក់ ក្រោយពេល វះកាត់ ៖ បញ្ហា អស់ទាំង នេះ អាច បង្ក ទៅជា ឧបសគ្គ មួយ ដែល មិន អាច អោយ ស្ត្រី រួម ភេទ បាន ឬ រួម ភេទ ដែរ តែ ពិបាក ឬ ឈឺចាប់ ខ្លាំង ។

• ជំងឺ រលាក ក្នុង អាង ត្រគៀក ៖ នេះ គឺជា ជំងឺឆ្លង មួយ ប្រភេទ ទៅលើ ទ្វារមាស ដែល វា ធ្វើការ រៀលា ដល់ ឡើង ទៅ មាត់ស្បូន ស្បូន និង ក្រពេញ អូ វែ ។ វា អាច ធ្វើអោយ សុខៗ ឈឺចាប់ ខ្លាំង ដោយ ខ្លួន វា តែម្តង និង រួម ភេ ទៅ ឈឺ ខ្លាំង ។

 

• ខូច សរសៃប្រសាទ ក្រោយពេល វះកាត់ រួច ៖ ការ កាត់ សរសៃប្រសាទ តូច ដែល មិន អាច ចៀសវាង បាន ក្នុង ពេល វះកាត់ ក្នុង អាង ត្រគាក ( ដូច ជា ការ កាត់ ស្បូន ចោល ) ប្រហែល ជា កាត់បន្ថយ វិញ្ញាណ និង ការឆ្លើយតប នឹង ការ រួមភេទ ។

បញ្ហា រាង្គ កាយ ៖ មាន បញ្ហា រាង្គ កាយ ឬ បញ្ហា សុខភាព ជាច្រើន សុទ្ធតែ អាចធ្វើអោយ ការសប្បាយ រីករាយ រប ស់មនុស្ស ស្រី ជាមួយ នឹង ជីវិត ផ្លូវភេទ ថយចុះ ៖

-អស់កម្លាំង
-ជំងឺ រ៉ាំរ៉ៃ ដូចជា ជំងឺ ទឹកនោម ផ្អែម ជំងឺ បេះដូង ជំងឺ ថ្លើម ជំងឺ តម្រងនោម
-មហារីក
-ជំងឺសរសៃប្រសាទ
-ជំងឺ សរសៃឈាម ( ទាក់ទង នឹង លំហូរ ឈាម )
-អតុល្យភាព អ័រម៉ូន
– រាំ ង រដូវ
-មាន ផ្ទៃពោះ
-ផឹកស្រា ឬ ប្រើ ថ្នាំញៀន ។

ការប្រើប្រាស់ ថ្នាំ ៖ ថ្នាំ ដែល កំពុងតែ ប្រើប្រាស់ សព្វថ្ងៃ អាច កាត់បន្ថយ ចំណង ឬ សម្រើប ផ្លូវភេទ ។ ថ្នាំ មួយក្រុម ដែល គេ ដឹង ច្បាស់ ជាងគេ ហើយ មាន ឥទ្ធិពល ទៅ ផ្លូវភេទ នោះ គឺ ថ្នាំ Selective Serotonin-reuptake Inhibitor (SSRI) ជា ប្រភេទ ក្រុម របស់ ថ្នាំ ប្រឆាំង នឹង ការបាក់ ទឹកចិត្ត ដែល មាន ដូចជា Prozac និង Zoloft ។ ថ្នាំ ផ្សេងៗ ទៀត ដូចជា ថ្នាំ ព្យាបាល មហារីក ថ្នាំ បញ្ចុះ សម្ពាធ ឈាម និង ថ្នាំ ជម្ងឺ ផ្លូវចិត្ត ។

ការព្យាបាល ជម្ងឺ ៖ ការព្យាបាល ជាច្រើន ដូចជា ការព្យាបាល ដោយ ប្រើ កាំរស្មី សម្រាប់ ជម្ងឺ មហារីក អាច កាត់បន្ថយ ជាតិ រំអិល នៅក្នុង ទ្វារមាស ។ ការព្យាបាល បែបនេះ ក៏ អាច ធ្វើអោយ ស្បែក និង ភ្នាស ដែល ក្រាល ពីលើ ប្រដាប់ បន្ត ពូជ ទៅ ជា ឈឺ ចាប់បាន ។

• មាន ប្រវត្តិ ត្រូវបាន គេ ចាប់រំលោភ ៖ ស្ត្រី ម្នាក់ ដែល ទទួល ការ រងកម្ម ដោយសារ ការចាប់រំលោភ ប្រហែលជា មាន បញ្ហា លើ ការទុកចិត្ត ដៃគូរ របស់ នាង និង មិន អាច ទទួល ការ សម្រើប បានទេ ។ នាង ប្រហែលជា មាន អារម្មណ៍ ភ័យខ្លាច មាន កំហុសឆ្គង ឬ ខឹង ក្នុងពេល ដែល ទទួលបាន ភាពសប្បាយ រីករាយ នេះ ទោះបីជា នាង យកចិត្តទុកដាក់ យ៉ាង ជ្រៀលជ្រៅ អំពី ដៃគូរ របស់ នាង ក្នុងពេល បច្ចុប្បន្ន ក៏ ដោយ ។

បញ្ហា ផ្លូវភេទ របស់ ដៃគូរ ៖ ប្រសិនបើ ដៃគូ របស់ ស្ត្រី ម្នាក់ មាន បញ្ហា ផ្លូវភេទ ដូចជា ការ ងាប់ លិង្គ ឬ កង្វះ ចំណង់ ផ្លូវភេទ ហេតុការណ៍ ក៏ ញាំ ង អោយ រូប នាង មិន អាច ទទួលបាន ភាពសប្បាយ រីករាយ ដោយ ខ្លួនឯង បាន ដែរ ៕