​ដោយ​: កាំ​ពី / ក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក វ៉ា ថន អភិបាលខេត្ត និង​លោក ជា ធា​រិ​ទ្ធ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ពិធី​ក្រុង​ពាលី សាងសង់​បុស្បុក និង​រូបសំណាក​ព្រះ​ធម្មាចារ្យ គឹម ច្រែង និង​រូបសំណាក​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​កុមារភាព នៅ​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចះ ដើម្បី​ជាទី​ត​ម្គ​ល់​នៃ​ប្រវត្តិសាស្ត្រ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ នេះ ។​

​លោក វ៉ា ថន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​គូសបញ្ជាក់ថាៈ ការសាងសង់ នេះ គឺ​ដើម្បី​ជាការ​រំលឹក​នឹក​ដឹងគុណ ដល់​ព្រះគ្រូ​ឧបជ្ឈា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​គ្រូ​ដំបូង បាន​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​សម្តេច​តេ​ជោ កាលពី​សម្តេច នៅ​វ័យ កុមារភាព ឲ្យ​មានចំណេះ​ចេះដឹង​ក្លាយជា​បញ្ញវ័ន្ត និង​ជា​វីរៈជន​ឆ្នើម​របស់​កម្ពុជា ដែល​បាន​ដឹកនាំ​កសាង​ប្រទេសជាតិ ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន មកទល់​សព្វថ្ងៃ ដែល​ទីតាំង​ខេត្តក្រចេះ​នេះ ក៏​ជា​តំបន់​ប្រវត្តិសាស្ត្រ នៃ​ការរំដោះ​ប្រទេសជាតិ​កម្ពុ​ជា ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​ជាពិសេស គឺ​ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ម្ចាស់​សាងសង់​ព្រះទីនាំង និង​រូបសំណាក របស់​ព្រះគ្រូ ដើម្បី​ទុកជា​កេរ្តិ៍តំណែល​ប្រវត្តិសាស្ត្រ ដល់​សាធារណជន និង​យុវជន ជំនាន់​ក្រោយ បានដឹង ។

​លោក អភិបាលខេត្ត បានបញ្ជាក់​ទៀតថាៈ ទីតាំង​នៃ​ការសាងសង់ រូបសំណាក​នេះ ក៏​នឹង​ក្លាយទៅជា​ទីតាំង តំបន់​ទេសចរណ៍​ថ្មី មួយកន្លែង​ទៀត ជាការ​លើកមុខ​មាត់ នៃ​ខេត្តក្រចេះ ផងដែរ​។ ស្របពេល​នេះដែរ ខេត្តក្រចេះ ក៏​នឹង​កំពុង​ត្រៀម​អបអរសាទរ នូវ​ការទទួលបាន​ស្ពាន​ឆ្លងទន្លេ មួយ​ខ្សែ នៅពេល​ខាងមុខនេះ ដើម្បី​ពង្រីក​ការអភិវឌ្ឍ របស់​ខេត្ត និង​ការបង្កើន​នូវ​កំណើនសេដ្ឋកិច្ច ដល់​ប្រជាពលរដ្ឋ កាត់បន្ថយ​ការ​ចំណាក ស្រុក កាត់បន្ថយ​ការធ្វើដំណើរ​ឆ្លងកាត់ និង​ការដឹកជញ្ជូន​កសិផល ទិន្នផល និង​ផលិតផល​នានា ឆ្លងកាត់​ខេត្ត​នីមួយៗ ។ ទាំងអស់នេះ គឺ​ទទួលបាន​ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជ​រដ្ឋា​រដ្ឋាភិបាល និង​ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​កើតចេញពី​កូន​កសិករ បាន​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ លំបាក​របស់ ប្រជាជន​គ្រប់រូប និង​បាន​បន្ត​កសាង នូវ​ហេ​ដ្ឋា​រចនាសម្ព័ន​រូបវ័ន្ត ជាច្រើន​គ្រប់​វិស័យ ដើម្បី​ឲ្យ​មុខមាត់​ប្រទេស មានការ​រីកចម្រើន​ឡើងវិញ និង​ធ្វើ​សេដ្ឋកិច្ចជាតិ មានការ​រីកចម្រើន លើ​ឆាក​អន្តរជាតិ ។​

​ក្នុងនោះដែរ លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស សមាជិក​ជា​មនុស្ស​ចាស់ សូម​ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់​ដូ​ស ដើម្បី​បង្កើន​ប្រព័ន្ធ ភាព​សុំា ក្នុង​ខ្លួន​បន្ថែម និង​ដើម្បី​បានរស់នៅ​យូរ​ជា​ម្លប់​អប់រំ​ទូន្មាន​ដល់​កូនចៅ និង​បានឃើញ​នូវ​ការរីកចម្រើន​របស់​ស្រុកទេស ក្រោម​នយោបាយ​ដឹកនាំ​របស់ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ៕/V​