​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ យោងតាម​ការវិភាគ​ដែល​ចែករំលែក​ជាមួយ BBC News បានឱ្យដឹងថា ខណៈ​ថាមពល​របស់​អឺរ៉ុប​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ប្រទេស​រុស្ស៊ី​កំពុង​ដុតបំផ្លាញ​ឧស្ម័ន​ធម្មជាតិ​​យ៉ាង​ច្រើន​សម្បើម​។​

​ពួកគេ​និយាយថា រោងចក្រ​នៅ​ជិត​ព្រំដែន​ជាមួយ​ហ្វាំង​ឡ​ង់​កំពុង​ដុតចោល​ហ្គាស​តម្លៃ​ប្រមាណ ១០ លាន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​។​

​អ្នកជំនាញ​និយាយថា ហ្គាស​នេះ​ពីមុន​គ្រោង​នឹង​នាំ​ចេញ​ទៅ​ប្រទេស​អាល្លឺម៉ង់​។​

​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ចក្រភព​អង់គ្លេស​បាន​ប្រាប់ BBC News ថា រុស្ស៊ី​កំពុង​ដុត​ឧស្ម័ន​ចោល ដោយសារតែ “​ពួកគេ​មិន​អាច​លក់​វា​នៅ​កន្លែង​ផ្សេង​បាន​”​។​

​អ្នកវិទ្យាសាស្ត្រ​មាន​ការព្រួយបារម្ភ​អំពី​បរិមាណ​ដ៏​ច្រើន​នៃ​កាបូនឌីអុកស៊ីត​និង​កំណក​ដែល​វា​កំពុង​បង្កើតឡើង ដែល​អាច​ធ្វើឱ្យ​ការ​រលាយ​ទឹកកក​នៅ​តំបន់​អាក់ទិក​កាន់តែ​ធ្ងន់ធ្ងរ​។​

​ការវិភាគ​ដោយ​ក្រុមហ៊ុន Rystad Energy បង្ហាញថា ហ្គាស​ប្រហែល ៤,៣៤ លាន​ម៉ែត្រគូប​ត្រូវ​បាន​ដុត​បំផ្លាញ​ជា​រៀងរាល់ថ្ងៃ​។​

​ហ្គាស​នេះ​គឺ​ចេញ​មកពី​រោងចក្រ​ឧស្ម័ន​ធម្មជាតិ​រាវ​ថ្មី (LNG) នៅ​តំបន់​ព័រ​តូ​វ៉ា​យ៉ា (Portovaya) ភាគ​ពាយព្យ​នៃ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក (St Petersburg)៕

​ហ្គាស​តម្លៃ​១០​លាន​ដុល្លារ​ត្រូវ​រុស្ស៊ី​ដុត​ចោល​រាល់​ថ្ងៃ