​ប្រែ​សម្រួលៈ​បំណង​(​ស៊ីន​ហួរ​)៖ រូបថត​ពី​អាកាស​កាលពី​ថ្ងៃ​២៥​សីហា បង្ហាញ​ទស្សនីយភាព​អស្ចារ្យ​នៃ​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ​បណ្តែត​ទឹក​ម៉ា​វ​វ៉េ​(Maowei)​នៅ​ទីប្រជុំជន​ហ្គូ​ឆេង​(Gucheng)​នៅក្នុង​ខេត្ត​អាន​ហ៊ុយ​(Anhui)​របស់​ចិន​ភាគ​ខាងកើត​។​

​ទីប្រជុំជន​ហ្គូ​ឆេង បានប្រែក្លាយ​អតីត​តំបន់​អណ្តូងរ៉ែ​ធ្យូងថ្ម​នេះ​ទៅជា​មូលដ្ឋាន​នៃ​ស្ថានីយ​ថាមពល​បណ្តែត​ទឹក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ស្ថានីយ​នេះ​ត្រូវបាន​ដាក់​អោយ​ដំណើរ​ជាមួយនឹង​កម្លាំង​​ភ្លើង​១៣០​ម៉េ​ហ្កា​វ៉ាត ហើយ​ជា​មធ្យម​ស្ថានីយ​នេះ​ផលិត​អគ្គិសនី​១៣៦​គីឡូ​វ៉ាត​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ដោយ​សន្សំ​បាន​ធ្យូងថ្ម​សំរាប់​ដុត​បង្កើត​ថាមពល​ប្រមាណ​៥៤.៤០០​តោន​និង​កាត់បន្ថយ​ការបញ្ចេញ​​ចោល​ឧស្ម័ន​កាបូនិច​ទៅក្នុង​បរិយាកាស​១៣៥.៦០០​តោន​ក្នុង​មួយឆ្នាំ​៕

​ក្នុង​រូប​កម្មករ​ធ្វើការ​ត្រួតពិនិត្យ​និង​ជួសជុល​បន្ទះ​សូ​ឡា​នៅ​ស្ថានីយ​ថាមពល​ម៉ា​វ​វ៉េ​ក្នុង​ទីប្រជុំជន ហ្គូ​ឆេង