ដោយៈ​សុផល​/​ភ្នំពេញ​៖លោក ស៊ីន ស៊ី​សាមុត ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកចម្រៀង​សំឡេង​មាស ដែល​ភាពល្បីល្បាញ​ទឹកដម​សំឡេង​ដ៏​ក្រអួន​ក្រអៅពីរោះ​រណ្ដំ​ចិត្តគួបផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិអន្លង់​អ​ន្លោ​ចសប្បាយ កម្សត់​ខ្លោចផ្សា​ផ្សេងៗ​។​ភាពល្បីល្បាញ​និង​សម្លេង​របស់លោក​បា​នប​ន្ស​ល់​ទុក​រហូតមកដល់​សង្គម​បច្ចុប្បន្ន​។​

​ដើម្បី​ចូលរួម​រំលឹក​ស្នាដៃ​គ្មាន​ពីរ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត​និង​ឧទ្ទិស​ការគោរព​ព្រមទាំង​ក្ដី​នឹករឭក​ដល់​សិល្បករ​ខ្មែ​សម័យ​ដើម​ផ្សេងទៀត​ដែល​បាន​ចែក​ឋាន​ទៅ ក្រុមហ៊ុន Smart Axiata និង Pleng រៀបចំ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​មួយ​ហៅថា​៖ “៨៩​ឆ្នាំ កម្រង​អនុស្សាវរីយ៍ និង​ការចងចាំ​” ។​

​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ Friends Future Factory នា​ថ្ងៃទី ២៨​សីហា ២០២២ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់លោក ដែល​លោក​បានប្រសូត​នៅ​ថ្ងៃទី​២៣ សីហា ១៩៣៣​។ ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​កម្មវិធី​នេះ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត នឹងត្រូវ​ប្រគល់ជូន​ក្រុមគ្រួសារ​របស់លោក​ទាំង​អស់​។​

​អ្នកតំណាង​មួយរូប​របស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន Smart និង Pleng​តែងតែ​ជួយ​លើកស្ទួយ​ស្នាដៃ​ម​រត​សិល្បៈ​ទាំង​សិល្បៈ​ដើម និង​សិល្បៈ​សម័យថ្មី​ដែល​បង្កើតឡើង​ដោយ​សិល្បករ​សិល្បការ​នី​យើង​។ ហើយ​ដើម្បី​ជួយ​ថែរក្សា​មរតក​ចម្រៀង​ដើម​ក្រុមហ៊ុន​ក៏​ឆ្លៀតឱកាស​នៅ​ថ្ងៃ​ខួបកំណើត​របស់​លោកតា ស៊ីន ស៊ី​សាមុត​រៀបចំ​ការប្រគុំ​តន្ត្រី​ស​ប្បុសរ​នេះ​ឡើង​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសា​របស់​លោកតា​»​។

​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម​កម្មវិធី​នេះ អាច​ស្វែងរក​ទិញ​សំបុត្រ​ចូលរួម​តាមរយៈ​កម្មវិធី Live. By Wonder Pass: https://wonderpass.asia/widgets/sin_sisamuth_89th_birthday​។ សំបុត្រ​មានតម្លៃ​១៥​ដុល្លារ ដែល​ក្នុងនោះ អ្នកនឹង​ទទួលបាន​សំបុត្រ​០២ សន្លឹក អាវយឺត​១ និង​កាបូបស្ពាយ​១ ទទួលបាន​អាហារ សម្រន់ និង​ភេសជ្ជៈ​ឥតគិតថ្លៃ រួមទាំង​ការ​ទស្សនា​ការសម្ដែង​ផ្ទាល់​ពី​សិល្បករ​ជាច្រើនរូប ដូចជា អ្នកនាង មាស សុខ​សោភា លោក ខេ​ម លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា និង Rolin Miss PhotoCity​។​

​ក្រុមហ៊ុន Smart Axiata និង​Pleng កន្លងមក​តែងតែ​ចូលរួម​លើកស្ទួយ​វិស័យ​តន្ត្រី​ក្នុងស្រុក​របស់​យើង​ឱ្យមាន​ការអភិវឌ្ឍ​ឆ្ពោះទៅមុខ​ជានិច្ច​តាមរយៈ​ការឧបត្ថម្ភ​គាំទ្រ​ស្នាដៃ​សិល្បៈ​នានា​ដែល​សិល្បករ សិល្បការិនី​ខ្មែរ​ធ្វើ​។​ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​លោកតា ស៊ីន ស៊ី​សាមុត  និង​ឧទ្ទិស​ការគោរព​ព្រម​ទាំង​ក្ដី​នឹករឭក​ដល់​ស្នាដៃ​និពន្ធ​របស់​លោកតា​ក្រុមគ្រួសារ​របស់​លោកតា ស៊ីន ស៊ី​សាមុត បាន​ផ្តួចផ្តើម​គំនិត​យក​បទ​ចាស់​របស់គាត់​ទៅ​កែច្នៃ​គុណភាព​ចម្រៀង​ឱ្យមាន​ភាពប្រសើរ​ជាង​មុន​ហើយ​ក្រុមហ៊ុន Smart និង Pleng ក៏បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​ការកែច្នៃ​គុណភាព​ចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត សរុប​ចំនួន ១២០​បទ​បន្ថែម​ពីលើ​បទ​ទាំង ១០ បទ​ដែល​គ្រួសារ​លោក​បានធ្វើ​រួចរាល់​។​

​អ្នក​ក៏​អាច​ចូលរួម​គាំទ្រ​ក្រុមគ្រួសារ​របស់លោក ស៊ីន ស៊ី​សាមុត បាន​ផងដែរ​ដោយ​គ្រាន់តែ​ចូលទៅ​ស្ដាប់​ចម្រៀង​ដែល​បាន​កែច្នៃ​គុណភាព​ច​ម្រៀ​ឱ្យមាន​ភាពប្រសើរ​ជាង​មុន (Remastered songs)​។​Pleng app នឹង​ផ្តល់​កម្រៃ​ដល់​ក្រុមគ្រួសារ​របស់លោក​តាម​ចំនួន​ដ​នៃ​ការ​ស្តាប់​ទាំងអស់​នៅក្នុង​Pleng​។​

​អ្នកតំណាង​របស់​ក្រុមហ៊ុនSmart Axiata រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ទាំងអស់​ដែល​និយម​ស្តាប់និង​គាំទ្រ​តន្ត្រី​ជាពិសេស​ចម្រៀង​មរតក​ដើម​របស់លោកស៊ីន ស៊ី​សា មុត ចូលរួម​ទិញ​សំបុត្រ​ចូល​ទស្សនា​ឱ្យបាន​ច្រើន​កុះករដើម្បី​ជួយ​អភិរក្ស​មរតក​សំនៀង​ដើម​ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ​របស់​លោកតាស៊ីនស៊ី​សាមុតផងដែរ​៕Ph