​ម្ចាស់​ជ័យលាភី​កម្មវិធី​ប្រកួតប្រជែង​ប្រចាំឆ្នាំ​ដ៏​មាន​កិត្យានុភាព ទទួលបាន​ពានរង្វាន់​កិត្តិយស​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ​ភូ​គី​ត្រា ដ៏​ល្បីឈ្មោះ​

•​ក្រុមហ៊ុន Prince Real Estate Group ឈ្នះ​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត ខណៈដែល​ក្រុមហ៊ុន Angkor Palace Development Co., Ltd., C.I.A.C Investment Limited, Kambujaya Development Co., Ltd, និង​ក្រុមហ៊ុន Orkide Villa 3 Co., Ltd. ទទួលបាន​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ដ៏​ល្អឥតខ្ចោះ​។​
•​គម្រោង​បុរី Vue Aston និង The Botanic City (The Palace) ទទួលបាន​ពានរង្វាន់​ជាច្រើន រួមទាំង​ពានរង្វាន់​ល្អ​បំផុត​ប្រចាំ​កម្ពុជា (Best of Cambodia)​។​
•​លោក Charles Vann អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Canadia Group និង​ជានា​យក​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ទទួល​ពានរង្វាន់​បុគ្គលិកលក្ខណៈ​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ (Cambodia Real Estate Personality of the Year) ។​

​ភ្នំពេញ ៖​នា​រាត្រី​ថ្ងៃទី ២៦ ខែសីហា កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru ប្រចាំ​ទ្វីបអាស៊ី​បានប្រកាស​ឈ្មោះ​ម្ចាស​ជ័យលាភី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru ប្រចាំ​ឆ្នាំនេះ នាឱកាស​អបអរសាទ​រ​ជ័យលាភី​ពានរង្វាន់​ប្រចាំឆ្នាំ ២០២២ ក្នុង​កម្មវិធី​លៀង​សាយភោជន៍​។​

​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន Panasonic Cambodia, CBRE Cambodia និង​ក្រុមហ៊ុន Jotun (Cambodia) Ltd.​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru ប្រចាំឆ្នាំ​លើក​ទី ៧ បាន​ប្រារព្ធ​អបអរសាទរ​ពន្លឺ​នៃ​ភាពជា​អ្នកដឹកនាំ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នាឱកាស​លៀង​សាយភោជន៍​ផ្លូវការ និង​ពិធី​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

​មាន​ពានរង្វាន់​សរុប​ចំនួន ៣៦ ប្រភេទ ត្រូវបាន​ប្រគល់ជូន​នាឱកាស​នៃ​ពិធី​នេះ​។ ក្រុមហ៊ុន Prince Real Estate Group​បានឈ្នះ​ពានរង្វាន់​កំពូល​ជា​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​ប្រចាំឆ្នាំ ក៏ដូចជា​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​ដែលជា​លទ្ធផល​នៃ​ការ​ឈ្នះ​ពានរង្វាន់​ការអភិវឌ្ឍន៍​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​សម្រាប់​គម្រោង Prince International Plaza​។ គម្រោង​មួយទៀត​គឺ​គម្រោង One Tropica ទទួលបាន​ពានរង្វាន់​រចនា​ប្លង់​មេ​លំនៅដ្ឋាន​ល្អ​បំផុត (Best Housing Masterplan Design)​។​

​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ឧស្សាហកម្ម​ល្អ​បំផុត ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន C.I.A.C Investment Limited​ហើយ​ក្រុមហ៊ុន​ក៏​ទទួលបាន​កា​ទទួលស្គាល់​ពិសេស​លើ​ការ​រចនា​ប្លង់ និង​សំណង់​ប្រកបដោយ​និរន្តរភាព​ផងដែរ​។ ក្រុមហ៊ុន Orkide Villa 3 Co., Ltd​ទទួលបាន​ងារ​ជា​អ្នក​អភិវឌ្ឍន៍​ជីវិត​រស់នៅ​ល្អ​បំផុត (Best Lifestyle Developer) ដោយ​ការ​ឈ្នះ​ពានរង្វាន់​ជាច្រើន​សម្រាប់​គម្រោង The Botanic City ដូចជា​គម្រោង The Botanic City (The Palace) ដែលជា​អ្នកឈ្នះ​ពានរង្វាន់​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដូច​បំណងប្រាថ្នា​ល្អ​បំផុត (​ប្រចាំ​កម្ពុជា​) (Best Housing Development (Cambodia) ។ បន្ទាប់មក ពានរង្វាន់​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (Best Condo Development (​ប្រចាំ​កម្ពុជា​) បាន​ទៅលើ​គម្រោង Vue Aston របស់​ក្រុមហ៊ុន The Peninsula Capital Co., Ltd. ដែល​បានឈ្នះ​ពានរង្វាន់​អភិវឌ្ឍន៍​ខុន​ដូ​មាត់ទឹក​ល្អ​បំផុត (Best Waterfront Condo Development) ផងដែរ​។​

​គម្រោង​ឈ្នះ​ពានរង្វាន់​ផ្សេងទៀត​ប្រចាំ​ឆ្នាំនេះ រួមមាន​គម្រោង Bar Menaka របស់ Sivilai Hospitality; បុរី Lorn City Lotussea របស់​ក្រុមហ៊ុន 5LH Lorn City Development Co., Ltd; បុរី Ty Leang Green Park របស់​ក្រុមហ៊ុនTL(Cambodia) Property Development Co., Ltd; KY iCenter របស់ KY Development ;Singbuildរបស់​ក្រុមហ៊ុនSingbuild Construction Co.,Ltd.;ក្រុមហ៊ុនTheCommune by Gold Wings Venture Co.,Ltd.គម្រោងThe RoyalCondominium  របស់​ក្រុមហ៊ុន Orkide Villa 2 Co., Ltd. និង​គម្រោង The Waterfront Community Mall របស់​ក្រុមហ៊ុន Blissful Capital Co., Ltd.។

​លោក Charles Vann អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Canadia Group និង ​ជានា​យក​ក្រុមហ៊ុន Cambodia Airport Investment Co. Ltd. (​ដែលមាន​ក្រុមហ៊ុន Overseas Cambodian Investment Corporation ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​)​បានទទួល​មេដាយមាស​សម្រាប់​ពានរង្វាន់​បុគ្គលិកលក្ខណៈ​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ (Cambodia Real Estate Personality of the Year) ដែល​ត្រូវបាន​ប្រគល់ជូន​លោក ដោយ​គណៈ​និពន្ធ​នាយក​ទស្សនា​វ​ដ្តី​រាយការណ៍​អចលនទ្រព្យ PropertyGuru​សម្រាប់​ការរួមចំណែក​របស់លោក​ដែល​នាំមក​នូវ​ការផ្លាស់ប្តូ​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​កម្ពុជា​។ លោក​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ក៏ដូចជា​ទីក្រុង​រណប​កោះ​ពេជ្រ ក្នុងចំណោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​ជាច្រើន​ទៀត​។​
​ ​
​លោក Vann បាន​មានប្រសាសន៍ថា “​វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ មិន​ត្រឹមតែ​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ក្រុម​ទាំងមូល​របស់​ក្រុមហ៊ុន Canadia Group និង OCIC ដែល​ត្រូវបាន PropertyGuru ទទួលស្គាល់ថា​ជា​បុគ្គលិកលក្ខណៈ​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ ២០២២​។ ការទទួលស្គាល់​ជាមួយនឹង​ពានរង្វាន់​អចលនទ្រព្យ PropertyGuru ប្រចាំ​ទ្វីបអាស៊ី គឺជា​កិត្តិយស​ដ៏​ធំធេង​បំផុត​ខាង​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់ ជាមួយនឹង​ការទទួលស្គាល់​ទាំង​ថ្នាក់ជាតិ និង​តំបន់​។ សូម​អរគុណ​ចំពោះ​ការផ្ដល់​កិត្តិយស ការទទួលស្គាល់​និង​អបអរសាទរ​កម្រិត​ខ្ពស់បំផុត​ចំពោះ​សមិទ្ធផល​ខាង​ឧស្សាហកម្ម​អចលនទ្រព្យ​លើ​គ្រប់​វិស័យ​” ។​

​លោក Jules Kay អ្នកគ្រប់គ្រង​ទូទៅកម្ម​វិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru និង​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី បាន​មានប្រសាសន៍ថា​“​យើង​សូម​អបអរសាទរ​ម្ចាស់​ជ័យលាភី និង​អ្នក​អភិវឌ្ឍន៍​ដែល​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ការនាំមក​នូវ​គំរូ​ដ៏​ត្រចះត្រចង់​នៃ​បទដ្ឋាន​មាស​ខាង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។​វា​ជា​រឿង​មួយ​ដ៏​គួរឱ្យ​រំភើប​ក្នុង​ការវិល​ត្រលប់មក​ស្រុកកំណើត​វិញ​ដែល​សម្បូរ​ទៅដោយ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ មាន​គុណភាព​ខ្ពស់​ រាប់​ចាប់​ពី​​គម្រោង​មាត់ទន្លេ​ដ៏​សម្បូរបែប​ក្នុង​រាជធានី​ភ្នំពេញ​រហូតដល់​គម្រោង​លំនៅដ្ឋាន​ដ៏​លេចធ្លោ​ក្នុង​ក្រុងព្រះសីហនុ​។កម្ពុជា​ពិតជា​កំពុង​តែមាន​ឥទ្ធិពល​នៅក្នុង​ទ្វីបអាស៊ី ជាមួយ​នឹង​គំនិត​ច្នៃប្រឌិត​ដែល​ទទួលបាន​ពានរង្វាន់ និង​ឆន្ទៈ​របស់​អ្នក​អភិវឌ្ឍន៍ ដើម្បី​បំពេញ​តាម​សេចក្តីប្រាថ្នា​របស់​អ្នកស្វែងរក​អចលនទ្រព្យ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​បញ្ជី​ឈ្មោះ​ម្ចាស់​ជ័យលាភី​រង្វាន់​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ដោយ​គណៈ​ចៅក្រម​ឯករាជ្យ​ដែល​ក្នុងនោះ​រួមមាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និង​អ្នកដឹកនាំ​កំពូល​មួយចំនួន​របស់​ប្រទេសរួមមានលោក សន សៀ​ប(Sorn Seap) ប្រធាន​កម្មវិធី​ពានរង្វាន់​នៅ​កម្ពុជា​និង​ជា​អនុប្រធាន​ប្រតិបត្តិ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ជេន​នី ជា សុខ​យូ​(Jenny Chea Sok You)ស្ថាបត្យករ​និង​នាយក​គ្រប់គ្រង CMED Construction; Jovany Antonio នាយក​គ្រប់គ្រង DA&G Asset Management; Kinkesa Kim នាយករង​, CBRE Cambodia, Research & Consulting Services; លោក លឹម វាសនា (Lim Veasna) ដៃគូ និង​មេធាវី ម​ជ្ឈ​ត្ត​ករ​ពាណិជ្ជកម្ម និង​ភ្នាក់ងារ​ផ្នែក​ម៉ាក​ក្រុមហ៊ុន​មេធាវី វី​ណា​យ៉ា (Vinaya Law Firm); Michael Freeman ប្រធាន​ផ្នែក​ប្រតិបត្តិការ​ប្រចាំ​អាស៊ី​នៃ​ក្រុមហ៊ុន Cova Group; Michel Cassagnes នាយក​គ្រប់គ្រង Archetype Cambodia; Simon Griffiths នាយក​គ្រប់គ្រង​ក្រុមហ៊ុន The Mall; លោក​បណ្ឌិត Simon Vancliff​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WB Sport Village Co., Ltd.; និង អាន ធីតា (Thida An) នាយក​គ្រប់គ្រង ProPnex Cambodia​។​

HLB ដែលជា​បណ្តាញ​សកល​នៃ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា និង​គណនេយ្យ​ឯករាជ្យ មាន​យោបល់​គាំទ្រ​ថា ដំណើរការ​ជ្រើសរើស​ក្រោម​ការដឹកនាំ​របស់ Paul Ashburn និង​ក្រុម​របស់លោក​នៅ​ក្រុមហ៊ុន HLB International Real Estate Group ធ្វើឡើង​ប្រកបដោយ​ភាព​សុ​ក្រឹត្យ​ត្រឹម​ត្រូវមាន​តម្លាភាព​និង​អាច​ជឿ​ទុកចិត្តបាន​។ ក្រុមការងារ​របស់លោក រួមមាន Rossathon Charoenpakdee ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេវា​ធុរកិច្ច និង​ផ្គត់ផ្គង់​ធនធាន​ខាងក្រៅ និង Alexander Jackomos ទីប្រឹក្សា​ផ្នែក​សេវាកម្ម​ធុរកិច្ច និង​ផ្គត់ផ្គង់​ធនធាន​ខាងក្រៅ​។​

​ពានរង្វាន់​នៅក្នុង​ប្រទេស​កម្ពុជា ចាប់ផ្តើម​ជាមួយ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru ប្រចាំឆ្នាំ ២០២២​និង​បញ្ចប់​ទៅវិញ​ជាមួយនឹង​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru ប្រចាំ​ទ្វីបអាស៊ី​លើក​ទី ១៧ នា​ថ្ងៃទី ៩ ខែធ្នូ​។ អ្នកឈ្នះ​ពានរង្វាន់​ធំៗ​ក្នុងប្រទេស​កម្ពុជា នឹងមាន​សិទ្ធិ​ទៅ​ចូលរួម​ការប្រកួត​យក​ពានរង្វាន់​ល្អ​បំផុត​ប្រចាំ​ទ្វីបអាស៊ី (Best in Asia) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ក្រោម​ការរៀបចំ​របស់ PropertyGuru Group (NYSE: PGRU) ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ៧ ប្រចាំឆ្នាំ ២០២២ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ម្ចាស់​ឧបត្ថម្ភ​ធំ​គឺ​ក្រុមហ៊ុន Panasonic Cambodia និង CBRE Cambodia ម្ចាស់​ឧបត្ថម្ភ​បន្ទាប់បន្សំ​គឺ​ក្រុមហ៊ុន Jotun (Cambodia) Ltd.; History ដែលជា​ដៃគូ​បណ្តាញ​ផ្លូវការ​;​ទស្សនា​វ​ដ្តី​រាយការណ៍​អចលនទ្រព្យ​ផ្លូវការ PropertyGuru Property Report; Two Way PR ដែលជា​ដៃគូ​ផ្នែក PR ផ្លូវការ​; Construction & Property និង Southeast Asia Globe ដែលជា​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​; មូលនិធិ Baan Dek ដែលជា​ដៃគូ ESG ផ្លូវការ​; EuroCham Cambodia​ដែលជា​សមាគម​គាំទ្រ និង HLB ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​ផ្លូវការ ។​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ផ្ញើ​អ៊ី​ម៉ែ​ល​ទៅកាន់ [email protected]​ឬ​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖ AsiaPropertyAwards.com​។​

​បញ្ជី​ឈ្មោះ​អ្នកឈ្នះ​ជ័យលាភី និង​អ្នកទទួលបាន​រង្វាន់​ស​រ​សើរ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី​៧
​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​

អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត
​អ្នកឈ្នះ​ជ័យលាភី​៖ ក្រុមហ៊ុន Prince Real Estate Group

​អ្នក​អភិវឌ្ឍន៍​ឧស្សាហកម្ម​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ ក្រុមហ៊ុន C.I.A.C Investment Limited

អ្នក​អភិវឌ្ឍន៍​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ ក្រុមហ៊ុន Prince Real Estate Group

​អ្នក​អភិវឌ្ឍន៍​ជីវិត​រស់នៅ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ ក្រុមហ៊ុន Orkide Villa 3 Co., Ltd

​អ្នក​អភិវឌ្ឍន៍​ប៊ូ​ទិ​ក​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ ក្រុមហ៊ុន Angkor Palace Development Co., Ltd.

អ្នក​អភិវឌ្ឍន៍​បំបែក​ឯក​ត្ត​កម្ម​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ ក្រុមហ៊ុន Kambujaya Development Co., Ltd

​ពានរង្វាន់​អភិវឌ្ឍន៍​

ការអភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​)
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Royal Condominium របស់​ក្រុមហ៊ុន Orkide Villa 2 Co., Ltd.

ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​ភ្នំពេញ​)
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Botanic City (The Palace) របស់​ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង The Pochentong របស់​ក្រុមហ៊ុន Orkide Villa 5 Co., Ltd.​។​

ការអភិវឌ្ឍន៍​ខុន​ដូ​មាត់ទឹក​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Vue Aston របស់​ក្រុមហ៊ុន The Peninsula Capital Co., Ltd.

​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​ភ្នំពេញ​)
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង​លំនៅដ្ឋាន Kambujaya Residences របស់​ក្រុមហ៊ុន Kambujaya Development Co., Ltd
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង​បុរី Angkor Palace របស់​ក្រុមហ៊ុន Angkor Palace Development Co., Ltd.

ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​ភ្នំពេញ​)
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង​បុរី Ty Leang Dangkor Green Park របស់​ក្រុមហ៊ុន TL (Cambodia) Property Development Co., Ltd.
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង​បុរី​អរិយ​ក្សត្រ​របស់​ក្រុមហ៊ុន Piseth City Investment Co. Ltd.​។​

​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​ក្រុងព្រះសីហនុ​)
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង​បុរី Lorn City Lotussea របស់​ក្រុមហ៊ុន 5LH Lorn City Development Co., Ltd

ការអភិវឌ្ឍន៍​ទីក្រុង​រណប​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Botanic City របស់​ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ បុរី អរិយ​ក្សត្រ ដោយ​ក្រុមហ៊ុន ពិសិដ្ឋ ស៊ី​ធី អ៊ិន​វេស​ម៉ិ​ន ខូ​អិ​ល​ធី​ឌី​។​

​ការអភិវឌ្ឍន៍​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Prince International Plaza របស់​ក្រុមហ៊ុន Prince Real Estate Group
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង​បុរី​អរិយ​ក្សត្រ​របស់​ក្រុមហ៊ុន Piseth City Investment Co. Ltd.​។​

​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Le Urban Eco Park របស់​ក្រុមហ៊ុន C.I.A.C Investment Limited

​ផ្សារ​ទំនើប​សហគមន៍​មាត់ទឹក​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Waterfront Community Mall របស់​របស់​ក្រុមហ៊ុន Blissful Capital Co., Ltd.

​ការអភិវឌ្ឍន៍​កម្សាន្ត​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Bar Menaka របស់ Sivilai Hospitality

ការអភិវឌ្ឍន៍​អគារ​ឆ្លាត​វៃ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង KY iCenter របស់ KY Development

​ការអភិវឌ្ឍន៍​រមណី​យ​ដ្ឋា​ន​មានការ​កែលម្អ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Angkor Palace Resort & Spa របស់​ក្រុមហ៊ុន Angkor Palace Development Co., Ltd.

ពានរង្វាន់​រចនា​ប្លង់​
​ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​លំនៅដ្ឋាន​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Botanic City (The Palace) របស់​ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង Apsor Mera របស់​ក្រុមហ៊ុន Bosba Property Co., Ltd.
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង Pochentong របស់​ក្រុមហ៊ុន Orkide Villa 5 Co., Ltd.​។​

​ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​លំនៅដ្ឋាន​ប៊ូ​ទិ​ក​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង​លំនៅដ្ឋាន Kambujaya Residences របស់​ក្រុមហ៊ុន Kambujaya Development Co., Ltd
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង Lorn City Lotus Villa របស់​ក្រុមហ៊ុន 5LH Lorn City Development Co., Ltd.

ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង TheCommune របស់​ក្រុមហ៊ុន Gold Wings Venture Co., Ltd.
​ទទួលបាន​ការសរសើ​រ​យ៉ាងខ្លាំង​៖​គម្រោង Prince International Plaza របស់​ក្រុមហ៊ុន Prince Real Estate Group

ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​កម្សាន្ត​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Bar Menaka របស់ Sivilai Hospitality

​ការ​រចនា​ប្លង់​មេ​លំនៅដ្ឋាន​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង One Tropica របស់​ក្រុមហ៊ុន Prince Real Estate Group

​ការ​រចនា​ប្លង់​មេ​ទីក្រុង​រណប​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Botanic City របស់​ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង​បុរី​អរិយ​ក្សត្រ​របស់​ក្រុមហ៊ុន Piseth City Investment Co. Ltd.​។​

ការ​រចនា​ប្លង់​ខាងក្នុង​លំនៅដ្ឋាន​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង​លំនៅដ្ឋាន Kambujaya របស់​ក្រុមហ៊ុន Kambujaya Development Co., Ltd
​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​៖ គម្រោង​បុរី Ty Leang Dangkor Green Park របស់​ក្រុមហ៊ុន TL (Cambodia) Property Development Co., Ltd.

ការ​រចនា​ប្លង់​ខាងក្នុង​អគារ​កម្សាន្ត​ល្អ​បំផុត
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Bar Menaka របស់ Sivilai Hospitality

ការ​រចនា​ប្លង់​ខាងក្នុង​ការិយាល័យ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Singbuild របស់​ក្រុមហ៊ុន Singbuild Construction Co., Ltd.

ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​ទេសភាព​ខុន​ដូ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Royal Condominium របស់​ក្រុមហ៊ុន Orkide Villa 2 Co., Ltd.

​ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​ទេសភាព​ផ្ទះ​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Botanic City (The Palace) របស់​ក្រុមហ៊ុន Orkide Villa 3 Co., Ltd.

ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​ទេសភាព​លំនៅដ្ឋាន​ប៊ូ​ទិ​ក​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង​លំនៅដ្ឋាន Kambujaya Residences របស់​ក្រុមហ៊ុន Kambujaya Development Co., Ltd

​ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​ទេសភាព​ពាណិជ្ជ​កម្ម​ល្អ​បំផុត​
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Palace Greenpoint របស់​ក្រុមហ៊ុន Angkor Palace Development Co., Ltd.

ពានរង្វាន់​ល្អ​បំផុត​ប្រចាំ​កម្ពុជា​

​ការអភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​កម្ពុជា​)
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង Vue Aston របស់​ក្រុមហ៊ុន The Peninsula Capital Co., Ltd.

ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​កម្ពុជា​)
​អ្នកឈ្នះ​ជ័យលាភី​៖ គម្រោង The Botanic City (The Palace) របស់​ក្រុមហ៊ុន Orkide Villa 3 Co., Ltd.

​ពានរង្វាន់​ពិសេស​

ការទទួលស្គាល់​ពិសេស​ចំពោះ​ការ​រចនា​ប្លង់ និង​សំណង់​ប្រកបដោយ​និរន្តរភាព​
​អ្នកឈ្នះ​ជ័យលាភី​៖ ក្រុមហ៊ុន C.I.A.C Investment Limited

​ជម្រើស​របស់​គ្រឹះស្ថានបោះពុម្ពផ្សាយ​

បុគ្គលិកលក្ខណៈ​ឆ្នើម​ខាង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​
​អ្នកឈ្នះ​ជ័យលាភី​៖ លោក Charles Vann អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Canadia Group និង​ជានា​យក​ក្រុមហ៊ុន Cambodia Airport Investment Co. Ltd.