ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធាន បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំធំសាកលវិទ្យាល័យជាតិមានជ័យ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ។

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ២៥២ ស.រ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលោក ស សុខា ជាប្រធាន មានអនុប្រធាន ចំនួន ៧រូប និងសមាជិក ចំនួន ១៩រូប និងបានកែសម្រួល បំពេញបន្ថែមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាបន្តបន្ទាប់ ព្រមទាំងបានធ្វើសកម្មភាពសង្គម មនុស្សធម៌ ជាច្រើនគួរឲ្យកត់សម្គាល់ផងដែរ៕សរន